ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នៅ​ផ្សារ​ដើម​គរ​ថា ជិត​កន្លះ​ខែ​នេះ បន្លែ​គ្រប់មុខ​ឡើងថ្លៃ ព្រោះតែ​កូ​វី​ដ​១៩ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្លែ​គ្រប់​ប្រភេទ​បាន​ឡើងថ្លៃ និង​មាន​ទីផ្សារ​ល្អ​ប្រសើរ​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ​មក​ហើយ ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​​១៩ បាន​រាតត្បាត​ធ្វើ​ឱ្យ​ប្រជា​កសិករ​មានការ​ភ័យ​ខ្លាច ហើយ​មិន​បាន​ដាំ​ដុះ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​អាជីវករ​លក់​បន្លែ​បោះ​ដុំ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្លែ​គ្រប់​ប្រភេទ​បាន​ឡើងថ្លៃ និង​មាន​ទីផ្សារ​ល្អ​ប្រសើរ​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ​មក​ហើយ ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​​១៩ បាន​រាតត្បាត​ធ្វើ​ឱ្យ​ប្រជា​កសិករ​មានការ​ភ័យ​ខ្លាច ហើយ​មិន​បាន​ដាំ​ដុះ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​អាជីវករ​លក់​បន្លែ​បោះ​ដុំ និង​រាយ​នៅ​ផ្សារ​ដើម​គរ តាម​ដងផ្លូវ​ព្រះ​មុន្នី​រ៉េ​ត និង​តាម​បណ្តោយ​ផ្លូវ​នានា​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ។

បើ​តាម​អ្នកជា​អ្នក់លក់​ទិញ​បន្លែ​លក់ដុំ​ឈ្មោះ ចែ ពៅ អាយុ​៤២​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ បានឱ្យ​ដឹង​ថា បន្លែ​គ្រប់​ប្រភេទ​ឡើងថ្លៃ​ចាប់តាំងពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មក​ម្ល៉េះ ដោយសារ​តែ​បន្លែ​នាំ​ចូល​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ចែកចាយ​នៅ​ទីផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​។ ចំណែក​បន្លែ​ដែល​នាំ​មក​ចែកចាយ​នៅ​ផ្សារ​ដើម​គរ​ជា​បន្លែ​នៅ​ក្នុងស្រុក ហើយ​ភាគច្រើន​ជា​បន្លែ​ដាំ​ដុះ​នៅ​ស្អាង​ព្រែក​តូច និង​មួយ​ចំនួន​ទៀត​នាំ​ចូល​ពី​ប្រទេស​វៀតណាម ប៉ុន្តែ​បន្លែ​នាំ​ពី​វៀតណាម តម្លៃ​ថោក​ជាង​បន្លែ​ដាំ​ក្នុងស្រុក ។

ចំណែក​លោកស្រី អឿ​ន សុខ​ឃាង អាយុ​៣០​ឆ្នាំ ជា​អ្នក​ដាំ​សាឡា​ត់​នៅ​ស្ពា​ង​ព្រែក​តូច បានឱ្យ​ដឹង​ថា បន្លែ​គ្រប់មុខ​ទាំងអស់​បាន​ឡើងថ្លៃ មូលហេតុ ដោយសារ​តែ​ប្រជា​កសិករ មានការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត​ពុំ​បាន​ដាំ​ដុះ​បន្លែ បង្ការ ជា​ហេតុ​ធ្វើ​ឱ្យ​បន្លែ​ខ្សត់​ទើប​ឡើង​ថ្ងៃ​។

ចំណែក​អាជីវករ​ម្នាក់​ទៀត​ជា​អ្នកលក់​ត្រសក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​បន្លែ​ឡើងថ្លៃ​គ្រប់មុខ​ទាំងអស់ ដូច​ជា​ត្រសក់​ដែល​នាំ​មក​ពី​ខេត្តកំពង់ស្ពឺ បាន​ថ្លៃ​១​គីឡូក្រាម​១៥០០​រៀល និង​ត្រប់ស្រួយ ១៥០០​រៀល ដែល​ឆ្នាំ​មុន​កន្លង​មក​តម្លៃ​៣០០​ទៅ​៤០០​រៀល​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ផ្សារ​ដើម​គរ គឺជា​ទីផ្សារ​បន្លែ​ធំ​សម្រាប់​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស ។ ចំណែក​ការ​តាំង​លក់​បន្លែ​នេះ មិនមែន​ស្ថិត​នៅ​ក្នុង​ផ្សារ​ដើម​គរ​ទេ គឺ​លក់​នៅ​តាម​ដងផ្លូវ​ព្រះ​មុនី​រ៉េ​ត​ខាងកើត​ផ្សារ និង​តាម​ផ្លូវ​នានា​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ដែល​ការ​ដាក់​តាំង​លក់ នេះ​ចាប់ពី​រសៀល​រហូត់​ដល់​ភ្លឺ ហើយ​បង្ក​ឱ្យ​មានការ​កក់ស្ទះ​ចរាចរណ៍​ផង​ដែរ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ