ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោ​ធា​កូរ៉េ​ខាងជើង​និង​ខា​ង​ត្បូ​ង​បា.ញ់​គ្នា បន្ទាប់​ពី​លោក​គីម ​លេច​​មុខ

3 ឆ្នាំ មុន

ការ​ផ្ទុះអាវុធ​ដាក់​គ្នា​បាន​កើតឡើង​រវាង​កូរ៉េ​ខាងជើង​និង​ខាងត្បូង​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​សេចក្តី​រាយ​ការ​ណ័​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​អង់គ្លេស​នៅ​ពេល​មុន​នេះ​បន្តិច​។ យោធា​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​នៅ​វេលា​ម៉ោង៧ និង​៤១​នាទី​ព្រឹក​នេះ ដោយ​បាន​វាយ​ទៅ​លើ​ប៉ុស្តិ៍​យាមកាម​របស់ ប្រទេស​កូរ៉េ​ខាង ត្បូង​នៅ​ក្នុង​ទីក្រុង​ព្រំដែន Cheorwon ។ មិន​មាន​របាយការណ៍​ស្តី​ពី​គ្រោះថ្នាក់​ដល់​ភាគី​កូរ៉េ​ខាងត្បូង​ទេ​។ជា​ការ​ឆ្លើយ​តប​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បាញ់កាំភ្លើង…

ការ​ផ្ទុះអាវុធ​ដាក់​គ្នា​បាន​កើតឡើង​រវាង​កូរ៉េ​ខាងជើង​និង​ខាងត្បូង​នៅ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ​។

នេះ​បើ​តាម​សេចក្តី​រាយ​ការ​ណ័​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​អង់គ្លេស​នៅ​ពេល​មុន​នេះ​បន្តិច​។

យោធា​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​នៅ​វេលា​ម៉ោង៧ និង​៤១​នាទី​ព្រឹក​នេះ ដោយ​បាន​វាយ​ទៅ​លើ​ប៉ុស្តិ៍​យាមកាម​របស់ ប្រទេស​កូរ៉េ​ខាង ត្បូង​នៅ​ក្នុង​ទីក្រុង​ព្រំដែន Cheorwon ។

មិន​មាន​របាយការណ៍​ស្តី​ពី​គ្រោះថ្នាក់​ដល់​ភាគី​កូរ៉េ​ខាងត្បូង​ទេ​។
ជា​ការ​ឆ្លើយ​តប​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បាញ់កាំភ្លើង ២ ជុំ​និង​ចេញ​សេចក្តី​ប្រកាស​ព្រមាន​អំពី​រឿង​នេះ​។

វា​មិន​ច្បាស់​ទេ​ថា​តើ​អ្វី​ដែល​បង្ក​ឱ្យ​មានការ​ផ្ទុះអាវុធ​ដំបូង​។ ពួក​គេ​កំពុង ព្យាយាម​ទាក់ទង​ប្រទេស​កូរ៉េ​ខាងជើង​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​យោធា​របស់​ពួក​គេ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ឧប្បត្តិ​ហេតុនេះ​។

នេះ​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល ៥ ឆ្នាំ​ដែល​កងទ័ព​កូរ៉េ​ខាងជើង​បាន​បាញ់ ដោយ​ផ្ទាល់​ទៅ​លើ​ខាងត្បូង​។

ហេតុការណ៍​នេះ​បាន​កើត​មាន ជួ​ន​ពេល​នឹង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ​បាន​លេច​មុខជា​សាធារណ​: ប​ន្ទា​ប់​ពី​អវត្តមាន​យ៉ាង​ចម្លែក​អស់​រយៈ​ពេល​បី​ស​ប្តា​ហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ