ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​លាតត្រដាង​ផែន​ការ​ព្យាបាល​ស៊ីជម្រៅ​ពាក់ព័ន្ធ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​ ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​​កូ​វី​ដ​-១៩ បាន​លាង​ត្រដាង​នូវ​ផែនការ​ស៊ីជម្រៅ​មួយ​សម្រាប់​ការ​ព្យាបាល​ជំងឺ​របស់​លោក​ក្នុង ស្ថានភាព​ធ្ងន់ធ្ងរ​» ព្រោះ​កន្លង​មក ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ថា…

ប្រទេស​អង់គ្លេស​ ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​​កូ​វី​ដ​-១៩ បាន​លាង​ត្រដាង​នូវ​ផែនការ​ស៊ីជម្រៅ​មួយ​សម្រាប់​ការ​ព្យាបាល​ជំងឺ​របស់​លោក​ក្នុង ស្ថានភាព​ធ្ងន់ធ្ងរ​» ព្រោះ​កន្លង​មក ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ថា ​រូប​លោក​ពិតជា​ខ្លាំង​មែន ដែ​លអាច​ជា​សះស្បើយ​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ខណៈ​អ្នក​ដែល​ប៉ះពាល់​ជាមួយ​លោក ឬ​ឆ្លង​ពី​លោក​ បែរជា​មាន​អ្នកខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ខ្លះ​ក៏​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ នេះ ។

ថ្លែងប្រាប់​សារព័ត៌មាន​អង់គ្លេស The Sun កាលពី​ថ្ងៃអាទិត្យ​លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៍​​ថា ​គាត់​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​ជា​ញឹកញាប់​នូវ អុក​ស៊ី​សែន​រាប់​លី​ត្រ ដើម្បី​រក្សា​ជីវិត​គាត់​អោយ​រស់រាន​មានជីវិត​បន្ត​ទៀត​។ គាត់​បាន​បន្ត​ថា កំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ អស់​​រយៈ​ប៉ុន្មាន​ស​ប្តា​ហ៍​ក្នុង​មន្ទីរពេទ្យ​ St Thomas​ នៃ​ទីក្រុង​ឡុ​ង បាន​ធ្វើ​អោយ​គាត់​មាន​បំណង​ប្រាថ្នា​យ៉ាង​មុតមាំ​ថា ​ត្រូវ​តែ​រក​វិធី​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​បញ្ឈប់​ការ​រង​ទុក្ខ​នេះ ​និង​ធ្វើ​ឱ្យ​ចក្រភព​អង់​គ្លេស «​ត្រឡប់​មក​វិញ​សភាព​ដើម​វិញ​» ។

គាត់​បាន​បន្ត​ថា ​ការ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ របស់​គាត់ គឺ​កើតឡើង​ទៅ​បាន​ដោយសារ​តែ​ការ​ថែទាំ​ដ៏​អស្ចារ្យ​ពី​សំណាក់​គ្រូពេទ្យ ។

លោកស្រី Carrie Symonds ​ដែល​ជា​គូ​ដណ្តឹង​របស់​លោក Boris Johnson បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram ថា ពួក​គេ​បាន​ដាក់​ឈ្មោះ​កូនប្រុស​របស់​ពួក​គេ​ថា Wilfred Lawrie Nicholas Johnson ដែល​មក​ពី​នាម​របស់​ជីតា និង​គ្រូពេទ្យ​ពីរ​នាក់​ដែល​បាន​ព្យា​បាល​លោក Johnson​ បានជា​សះស្បើយ ពី​ជំងឺ​ covid-19 ៕ ដក​ស្រង់​ចេញ​វេបសាយ ៖ bbc (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ