ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសលកម្ម​ជា​អ្នកបញ្ជា​សត្វ​ឱ្យទៅ​កាន់​អបាយភូមិ

3 ឆ្នាំ មុន

និយាយ​អំពី​ជីវិត​ដែល​ស្លាប់​អំពី​ជាតិ​នេះ​ទៅ បាប​អកុសល​នេះឯង​តែង​បញ្ជា​សត្វ​ឲ្យ​ធ្លាក់​នរក សត្វ​កើតជា​ប្រេត សត្វ​កើតជា​អសុរកាយ សត្វ​កើតជា​សត្វ​តិរច្ឆាន ក្នុង​កំណើត​ថោកទាប​យ៉ាងនេះ មិន​មាន​សត្វ​ណា​ចង់​កើត​ទេ រឿង​នេះ​មក​អំពី​អកុសល​ទេតើ​ដែល​នាំ​ឲ្យ​សត្វ​កើតឡើង​ក្នុង​ភព​យ៉ាងនេះ ។ អកុសលធម៌​នេះ​ទៀត​សោត​ធ្វើ​មិន​ឲ្យ​សត្វលោក​ដឹង​ច្បាស់​នូវ​សច្ចធម៌…

និយាយ​អំពី​ជីវិត​ដែល​ស្លាប់​អំពី​ជាតិ​នេះ​ទៅ បាប​អកុសល​នេះឯង​តែង​បញ្ជា​សត្វ​ឲ្យ​ធ្លាក់​នរក សត្វ​កើតជា​ប្រេត សត្វ​កើតជា​អសុរកាយ សត្វ​កើតជា​សត្វ​តិរច្ឆាន ក្នុង​កំណើត​ថោកទាប​យ៉ាងនេះ មិន​មាន​សត្វ​ណា​ចង់​កើត​ទេ រឿង​នេះ​មក​អំពី​អកុសល​ទេតើ​ដែល​នាំ​ឲ្យ​សត្វ​កើតឡើង​ក្នុង​ភព​យ៉ាងនេះ ។

អកុសលធម៌​នេះ​ទៀត​សោត​ធ្វើ​មិន​ឲ្យ​សត្វលោក​ដឹង​ច្បាស់​នូវ​សច្ចធម៌ មិន​ឲ្យ​មាន​ប្រាជ្ញា​ដឹង​ធម៌​ពិត ក្នុង​លោក​នេះ ធម៌​មាន​២​យ៉ាង​គឺ ធម៌​ពិត ១ ធម៌​មិន​ពិត​១ ។

ដូចដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​អំពី​ធម៌​ទាំងឡាយ​ជា អនត្តា មិនមែន​សត្វ មិនមែន​បុគ្គល​មិនមែន​អត្តា​តួខ្លួន នេះ​ជា​ធម៌​ពិត ។ ចំណែក​ធម៌​មិន​ពិត​គឺ​សត្វលោក​តែងតែ​ប្រកៀកប្រកាន់​ហួងហែង​នូវ​បញ្ចក្ខន្ធ​(​រូប សំឡេង ក្លិន រស សម្ផស្ស​) ថា​ជា​របស់​ខ្លួន​គឺ​អ្វី​ៗ​ក្នុង​លោក​នេះ​សុទ្ធតែ​ជា​របស់​ខ្លួន ។

បញ្ចក្ខន្ធ​នេះឯង​ជា​គ្រឿង​ចងចិត្ត​សត្វ​ឱ្យ​លិចលង់​នៅ​ក្នុង​វាលវដ្តសង្សារ​គ្មាន​ទីបំផុត ព្រោះ​ប្រកាន់​មាំ​ក្នុង​របស់​មិន​ពិត​ថា​ជា​របស់​ពិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ