ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងរឿងអ្វី ផ្ទុះអាវុធប្រាវ ម្នាក់បាត់បង់ជីវិត មន្ត្រីប៉ូលិសម្នាក់ទៀត​របួសធ្ងន់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរសម្នាក់​បាន​​បាត់បង់ជីវិត និង​ប៉ូលិស​ម្នាក់​ទៀត​​រង​របួសធ្ងន់​ ក្នុងករណីផ្ទុះអាវុធ​កាលពី​វេលា​ម៉ោងជាង​១​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣​ ឧសភា​ ឆ្នាំ​២០២០​ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរសម្នាក់​បាន​​បាត់បង់ជីវិត និង​ប៉ូលិស​ម្នាក់​ទៀត​​រង​របួសធ្ងន់​ ក្នុងករណីផ្ទុះអាវុធ​កាលពី​វេលា​ម៉ោងជាង​១​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣​ ឧសភា​ ឆ្នាំ​២០២០​ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ពាក់ព័ន្ធនឹងករណីនេះ​គេមិនទាន់ដឹងផ្តើម​ចេញពីមូលហេតុអ្វីនៅឡើយទេ ខណៈសមត្ថកិច្ច​កំពុង​ធ្វើការ​​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ ។​ ​

ជន​រង​គ្រោះ​​ម្នាក់​ដែលបាត់បង់ជីវិត​​​ឈ្មោះ​ហ៊ា​ង ​សុ​គ​ន្ធា​រ៉ា​ ហៅ​តួ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជា​បុ​គ្គ​លិ​ក​កាស៊ីណូ​ និង​មាន​ទីលំនៅ​​ក្នុង​ភូមិ​ប្រជា​ធម្ម​លិច ​សង្កាត់​​ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ។​ ចំណែក​អ្នក​រង​របួស​​ធ្ងន់​ជា​​មន្ត្រី​នគរបាល​ផ្នែក​ប្រ​ឆាំ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ គឺ ​លោក​អនុសេនីយ៍ទោ​ហ៊ី​ម សុ​ខណា​ អាយុ​២៩​ឆ្នាំ​។​

បើ​តាម​ប្រភព​ពី​សាច់ញាតិ​​ជនរងគ្រោះ​ដែល​បាត់បង់ជីវិត​​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ​ជនរងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តី​នៅ​ភូមិ​ប្រជា​ធម្ម​លិច​ ក្រោយមក​មិនដឹង​ថា​មានរឿង​អ្វី​​នោះទេ ស្រាប់តែ​ជិះ​ម៉ូតូ​ចេញ​ទៅ​ហើយ​ជួប​រឿង​អកុសល​បាត់បង់ជីវិត​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៥​គ្រាប់​តែ​ម្តង​។​

ដោយឡែក​នគរបាល​ដែល​រង​របួសធ្ងន់​​បាន​ប្រាប់​កោះសន្តិភាព​នៅ​ក្នុង​គ្លីនិក​ឈ្នួល​មួយ​ថា ​មុនពេល​​កើតហេតុ​ ​គាត់​ជិះ​ម៉ូ​តូ​ទៅ​ផ្ទះ ​តែ​ជួប​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​លើ​ដងផ្លូវ​បេតុង​ត្រុង​ចំណុច​កើតហេតុ​​ខាងលើ ហើយ​ឃើញ​ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​មួយ​គ្រឿង​នៃ​ក្រុម​ដេញ​កាប់​គ្នា​នោះ​។

​មន្ត្រី​នគរបាល​ខាងលើ​​បាន​បន្ត​ថា​ ភ្លាម​នោះ​​គាត់​​ក៏​បាន​ចត​ម៉ូតូ​ រួច​លើក​ស្ត្រី​ខាងលើ​បំ​រ៉ុ​ង​ជួយ​ដឹក​ទៅ​ផ្ទះ​ ស្រាប់តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​៦​គ្រឿង​មាន​គ្នា​ជាង​១០​នាក់​ចោមរោម​ដេញ​កាប់​​គាត់ លុះ​​ទប់ទល់​មិន​បាន គាត់​ក៏​ដក​កាំភ្លើង​បាញ់​តែ​ម្តង​ ។ ​​មន្ត្រីនគរបាល​បាន​បន្ត​ថា ​ដំបូង​​គាត់​​គ្រាន់តែ​បាញ់​ឡើង​លើ​២​គ្រាប់​ លុះ​​ក្រោយ​​មក​ជនសង្ស័យ​នៅ​តែ​បន្ត​ដេញ​កាប់ ទើប​គាត់​បង្ខំចិត្ត​បាញ់​ជា​បន្តបន្ទាប់​តែ​ម្តង​។

ទោះបីជា​​យ៉ាងណា​ ​ស្ត្រី​ដែល​នគរបាល​ខាងលើ​អះអាង​ថា ​ធ្លាក់​ពីលើ​ម៉ូតូ​ពេល​នេះ​ ត្រូវ​បាន​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុងធ្វើកា​សាកសួរ​ ព្រោះ​នាង​អាច​ដឹង​ពី​មូលហេតុ​ពិត ​។

បច្ចុប្បន្ន ​ជនរងគ្រោះដែលបាត់បង់ជីវិត ពេល​នេះ​កំពុង​ត្រូវ​បាន​សាច់ញាតិ​ធ្វើបុណ្យ​នៅ​វត្ត​សូ​រិ​យា​រាម​រស្សី​ហៅ​វត្ត​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត​។​ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ពេល​នេះ​ក៍​កំពុង​សស្រាក់សស្រាំ​ស្រាវជ្រៀវ​ដើម្បី​រក​មូលហេតុ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ