តើ​បងប្អូន​ស្គាល់​ទេ​ ​នេះ​ជា​ផ្លែ​អ្វី និង​មាន​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះ?


រាជធានី​ភ្នំពេញ ៖ នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ​ក្មេង​ៗ​សម័យ​ទំនើប​ហាក់​មិនសូវ​បាន​ស្គាល់​ប្រភេទ​ផ្លែ​ឈើ​ព្រៃ​បាន​ច្រើន​នោះ​ទេ ។ យ៉ាងណាមិញ ថ្ងៃនេះ​យើង​សូម​ណែនាំ​នូវ​ប្រភេទ​ផ្លែ​ឈើ​ព្រៃ​ម្យ៉ាង​ដែល​លោក​អ្នក​អាច​ទទួល​បាន​ផង ហើយ​ចាស់​ៗ​ក៏​ច្រើន​យក​ដើម ឬ​ស្លឹក និង​ផ្លែ​របស់​វា​ធ្វើ​ជា​ឱសថ​បុរាណ​ផង​ដែរ ។

តាម​រយៈ​រូបភាព​នេះ​ត្រូវ​បាន​ចាស់ទុំ​លើក​ឡើង​ថា នេះ​គឺជា​ផ្លែ​ឈើ​ព្រៃ​ដែល​មានឈ្មោះ​ថា ផ្លែ​តង្កៀបក្តាម ។ ផ្លែ​តង្កៀបក្តាម ជា​ផ្លែ​ឈើ​ព្រៃ​ម្យ៉ាងដែ​លអាច​ទទួលទាន​បាន ដោយ​វា​មាន​រសជាតិ​ជូរអែម ហើយ​បើជា​ផ្លែ​នៅ​ខ្លី​វិញ គឺ​មាន​រសជាតិ​ជូ តែបើ​ទុំ​មាន​រសជាតិ​ជូ​អែម​ឆ្ងាញ់ ។

ផ្លែ​តង្កៀបក្តាម មាន​​ផ្លែ​ល្អិតៗជា​ចង្កោម​ស្រ​ដៀង​ម្រេច ជាង​នេះ​ទៅ​ទៀត មិន​ត្រឹមតែ​ហូប​ផ្លែ​បាន​ទេ រីឯ​ដើម​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ផង​ដែរ ។ ដើម​តង្កៀបក្តាម​ដុះ​ក្នុង​ព្រៃ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ដើម​ប្រភេទ​នេះ​ក៏​មាន​ដុះ​ខ្លះ​ៗ​ដែរ​នៅ​ជាយ​រាជធានី​ភ្នំពេញ ដូច​រូបភាព​ដែល​អ្នក​បានឃើញ​នេះ​គឺ​ត្រូវ​បាន​ផ្តិត​យក​នៅ​ជាយក្រុង​ភ្នំពេញ​យើង​នេះឯង ។

ខណៈ​ដែល​ក្រុមការងារ​បាន​ផ្តិត​យក​រូបភាព​នៃ​ផ្លែ​តង្កៀបក្តាម ក៏​មាន​លោកពូ​ម្នាក់​កំពុង​ប្រមូល​យក​មែក​ចេញពី​ដើម​ត​ង្កៀ​ម​ក្តាម បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា គាត់​កាប់​មែក​តង្កៀបក្តាម​នេះ​យក​ទៅ​ធ្វើ​ជា​ថ្នាំ ព្រោះ​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​គ្រុនពោះវៀន ជាដើម ។

ចុះ​បងប្អូន លោក​ពុក​អ្នក​ម៉ែ ធ្លាប់​បានដឹង​ថា​ដើម​និង​ផ្លែ​តង្កៀបក្តាម​គេ​យក​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ សូម​ចូលរួម​យោបល់​ម្នាក់​បន្តិច​ៗ​អំពី​អត្ថប្រយោជន៍​របស់​ផ្លែ​ឈើ​ព្រៃ​ម្យ៉ាង​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ