ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​ ៖កូ​វី​ដ​១៩​នឹង​បន្ត​រាត​ត្បាត​​ដល់​ឆ្នាំ​២០២២

3 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​បានឱ្យ​ដឹង​ថា​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​អាច​កើត​មាន​រហូត​ដល់​ឆ្នាំ ២០២២ ។ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ឆ្លង​ជំងឺឆ្លង (CIDRAP) ណែនាំ ថា​ការ​ឆ្លង​មេរោគ កូ​វី​ដ ១៩ នឹង​មិន​បញ្ចប់​ទេរ​ហូត​ដល់…

យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​បានឱ្យ​ដឹង​ថា​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​អាច​កើត​មាន​រហូត​ដល់​ឆ្នាំ ២០២២ ។

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ឆ្លង​ជំងឺឆ្លង (CIDRAP) ណែនាំ ថា​ការ​ឆ្លង​មេរោគ កូ​វី​ដ ១៩ នឹង​មិន​បញ្ចប់​ទេរ​ហូត​ដល់ មនុស្ស ពី ៦០% ទៅ ៧០% នៃ​ចំនួន​មនុស្ស​នៅ​ក្នុង​ពិភពលោក​មាន​ភាពស៊ាំ​នឹង​វីរុស​។ ប្រការ​នេះ​អាច​ស៊ីពេលចន្លោះ​ពី ១៨ ទៅ ២៤ ខែ​។

ក្រុម​អ្នកជំនាញ​បាន​ដាក់​ចេញ​នូវ​សេណា​រី​យ៉ូ​ចំនួន ៣ សម្រាប់​របៀប​ដែល​ការ​រីក រាលដាល​នៃ​ជំងឺឆ្លង​វីរុស​នេះ​កើតឡើង​។

សេណា​រី​យ៉ូ​ដែល​អាក្រក់​បំផុត​ក្នុង​ចំណោម​ការ​ព្យាករណ៍​ទាំង​បី​ពាក់ព័ន្ធ​នឹង​រលក​ទី​ពីរ​នៃ​រលក​ឆ្លង​ធំ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវរងា​នេះ​។

អ្នកនិពន្ធ​របាយការណ៍​បាន​លើក​ឡើង​ថា​នេះ​គឺជា​លទ្ធផល​ដែល​ទំនង​បំផុត​ហើយ​រដ្ឋ​នានា​ត្រូវ​ត្រៀម​សម្រាប់​វា​។

លោក Michael Osterholm អ្នកនិពន្ធ​របាយការណ៍​និង​ជានា​យក​នៃ CIDRAP បាន​ប្រាប់ CNN ថា “​រឿង​នេះ​នឹង​មិន​បញ្ឈប់​ឡើយ​រហូត​ដល់ វា​ឆ្លង​ដល់ មនុស្ស​ពី ៦០ ទៅ ៧០% នៃ​ប្រជាជន​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ