ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​កំពុង​តែ​រាតត្បាត តែ​ប្រជាជន​ខ្លះ​ជុំ​គ្នា​នៅ​សួនច្បារ​ធ្វើ​ព្រងើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម​ការ​ថតរូប​របស់ លោក Ramon Escobar របស់​សារព័ត៌មាន CNN បានឱ្យ​ឃើញ​ពី​ទិដ្ឋភាព​ដ៏​អ៊ូរ​អរ​នៅ​ឧទ្យាន Central…

សហរដ្ឋអាមេរិក ៖ តាម​ការ​ថតរូប​របស់ លោក Ramon Escobar របស់​សារព័ត៌មាន CNN បានឱ្យ​ឃើញ​ពី​ទិដ្ឋភាព​ដ៏​អ៊ូរ​អរ​នៅ​ឧទ្យាន Central Park កាលពី​ថ្ងៃ​សៅរ៍ ធ្វើ​ព្រងើយ ដោយ​មិន​ខ្លាចរអា​នឹង​ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ បើ​ទោះបីជា​រដ្ឋ​បាន​ចេញ​ច្បាប់​បង្ខំ​ឱ្យ​នៅ​ក្នុងផ្ទះ​ក៏​ដោយ​។

ស្លាក​សញ្ញា​បាន​ណែនាំ​អ្នកទេសចរ​នៅ​លើ​សួនច្បារ​ថា តើ​ពួក​គេ​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​ប៉ុន្មាន​ទើប​មាន​សុវត្ថិភាព? តែ​គេ​មិន​ធ្វើ​តាម​នោះ​ឡើយ​។

ស្នងការ​ប៉ូលិស​ញូ​វ​យ៉​ក Dermot Shea បាន​ស្នើ​សុំ​ដៃគូរ​សហគមន៍​នៅ​យប់​ថ្ងៃ​សុក្រ ដើម្បី​ផ្សព្វផ្សាយ​សារ​តែ​មួយ​ថា​៖ «​ឥឡូវនេះ មិនមែន​ជា​ពេលវេលា ដើម្បី​សម្រាក​លំហែកាយ​ទេ​»​។

សារ​លើ Twitter ជា​ច្រើន​នៅ​ថ្ងៃ​សៅរ៍ ពី​គណនីរ​របស់​ស្នងការ​ប៉ូលិស​ញូ​វ​យ៉​ក និង​ប្រធាន​នាយកដ្ឋាន​បាន​លើក​ឡើង​ថា នាយកដ្ឋាន​ដឹង​ថា មនុស្ស​កំពុង​ធ្វើ​ដំណើរ​ទៅ​ខាងក្រៅ ដើម្បី​ទទួលយក​ពន្លឺព្រះអាទិត្យ និង​ខ្យល់​បរិសុទ្ធ ប៉ុន្តែ​ក៏​ត្រូវ​តែ​ដឹង​ពី​ការ​រក្សា​គម្លាត​សង្គម​ដែរ​។

មន្ត្រី​ដែល​បាន​ល្បាត​នៅ​ឧទ្យាន Upper East Side កាលពី​ថ្ងៃ​សៅរ៍ បាន​រីករាយ​ក្នុង​ការ​រាយការណ៍​ពី​ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សង្គម​ត្រឹមត្រូវ​របស់​អ្នក​មក​លេង​នៅ​សួន​នោះ​។ តែ​សម្រាប់​ឧទ្យាន Central Park វិញ មិនឃើញ​មានការ​រាយការណ៍​អ្វី​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ឈរ​នៅ​លំដាប់​ទី​១ លើ​តារាង​ប្រទេស​មាន​កូ​វី​ដ​១៩​ច្រើន​ជាងគេ​។ ករណី​ឆ្លង​សរុប​នៅ​ទីនោះ​មាន ១,១៥៩,៤៣០​ករណី ករណី​​ឆ្លង​ថ្មី​មាន ២៨,៤០០​ករណី ករណី​បាត់បង់​ជីវិត​សរុប​មាន ៦៧,៣៩១​ករណី ករណី​បាត់​បង់​ជីវិត​ថ្មី​មាន ១,៦៣៨​ករណី និង​ករណី​ជា​សះស្បើយ​មាន ១៦០,៦៦៨​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ