គិតត្រឹមព្រឹកនេះ គ្មានអ្នកឆ្លងថ្មី ហើយក៏គ្មានអ្នកជាស្បះស្បើយដែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នេះជាដំណឹងល្អបន្តសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី3 ខែឧសភា ឆ្នាំ2020 នេះ ដោយមិនមានករណីឆ្លងថ្មី និងជាសះស្បើយ នៃអ្នកជំងឺកូវីដ១៩…
រាជធានីភ្នំពេញ ៖ នេះជាដំណឹងល្អបន្តសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី3 ខែឧសភា ឆ្នាំ2020 នេះ ដោយមិនមានករណីឆ្លងថ្មី និងជាសះស្បើយ នៃអ្នកជំងឺកូវីដ១៩…
រាជធានីភ្នំពេញ ៖ នេះជាដំណឹងល្អបន្តសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី3 ខែឧសភា ឆ្នាំ2020 នេះ ដោយមិនមានករណីឆ្លងថ្មី និងជាសះស្បើយ នៃអ្នកជំងឺកូវីដ១៩ នោះទេ។ នេះបើយោងតាមក្រសួងសុខាភិបាល។
យោងតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី3 ខែឧសភានេះ បានឲ្យដឹងថា គ្មានអ្នកឆ្លង និងជាសះស្បើយពីជំងឺកូវីដ១៩នោះទេ ខណៈពេលដែលក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺជាសះស្បើយចំនួន120នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺនេះ122នាក់នៅទូទាំងប្រទេស ពោលគឺនៅតែចំនួច2នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទោះជាមានអ្នកជំងឺព្យាបាលស្បះស្បើយអស់ចំនួនច្រើនយ៉ាងណាក្តី ក៏ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
ក្រសួងបានបន្តទៀតថា ប្រជាពលរដ្ឋនៅតែធ្វើតាមការណែនាំវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ទាប់កាលពីពេលកន្លងមកផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ