ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ល្អ​ៗ​ជួយ​ឲ្យ​អ្នក​ចៀសវាង​ការ​ស្ត្រេ​ស​ព្រោះតែ​រឿង​លុយ

3 ឆ្នាំ មុន

មិន​ថា ក្នុង​ស្ថាន​ការ​ណា​ទេ មនុស្ស​ជា​ទូទៅ​តែងតែ​ត្រួតពិនិត្យ​មើល​លុយ​ឡើង​វិញ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ ។ ហើយ​ការ​ធ្វើ​ដូច្នេះ​អាច​បង្ក​ជា​អារម្មណ៍​ស្ត្រេ​ស​ព្រោះតែ​រឿង​លុយ ។ បូក​ផ្សំ​ជាមួយនឹង​ការ​ព្រួយបារម្ភ​ខណៈ​ដែល​ប្រទេស​កំពុង​តែ​ទប់ទល់​នឹង​ការ​ផ្ទុះ​កូ​វី​ដ​១៩ នេះ​ទៀត ការ​ស្ត្រេ​ស​ព្រោះតែ​រឿង​លុយ​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដែល​រួម​មាន​បញ្ហា​ដល់​សុខភាព​របស់​អ្នកផង​ដែរ ។…

មិន​ថា ក្នុង​ស្ថាន​ការ​ណា​ទេ មនុស្ស​ជា​ទូទៅ​តែងតែ​ត្រួតពិនិត្យ​មើល​លុយ​ឡើង​វិញ​ពេល​ដែល​មាន​បញ្ហា​អ្វីមួយ ។ ហើយ​ការ​ធ្វើ​ដូច្នេះ​អាច​បង្ក​ជា​អារម្មណ៍​ស្ត្រេ​ស​ព្រោះតែ​រឿង​លុយ ។ បូក​ផ្សំ​ជាមួយនឹង​ការ​ព្រួយបារម្ភ​ខណៈ​ដែល​ប្រទេស​កំពុង​តែ​ទប់ទល់​នឹង​ការ​ផ្ទុះ​កូ​វី​ដ​១៩ នេះ​ទៀត ការ​ស្ត្រេ​ស​ព្រោះតែ​រឿង​លុយ​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដែល​រួម​មាន​បញ្ហា​ដល់​សុខភាព​របស់​អ្នកផង​ដែរ ។

ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​បង្កើត​ទម្លាប់​ល្អ​ៗ​ដែល​ជួយ​កាត់​បន្ថយ​ការ​ស្ត្រេ​ស​ព្រោះតែ​រឿង​លុយ និង​ពង្រឹងស្មារតី​ឡើង​វិញ​ដើម្បី​អាច​ឆ្លង​ផុត​គ្រោះ​មួយ​នេះ​ដោយ​រលូន​។

ជំហាន​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​គឺ​ការ​ពិនិត្យ​មើល​ចំណាយ​និង​ចំណូល​របស់​អ្នកជា​រៀងរាល់ថ្ងៃ ឬ​ស​ប្តា​ហ៍ មិនមែន​ពិនិត្យ​តែ​ពេល​មាន​បញ្ហា​ទេ​។ អ្នក​គួរតែ​រួម​បញ្ចូល​វា​ទៅ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​រហូត​ដល់​អ្នក​អាច​ធ្វើ​វា​ដោយ​ស្វ័យប្រវត្តិ​បាន​។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​យល់​ដឹង​ច្បាស់​ពី​ចំណាយ និង​ចំណូល ដែល​ជួយ​ជៀសវាង​ការ​ព្រួយបារម្ភ​ព្រោះតែ​អ្នក​មិនដឹង​ច្បាស់​ពី​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

អ្នក​អាច​បង្កើត​បរិស្ថាន​ដែល​ធូរ​អារម្មណ៍​ពេល​ដែល​អ្នក​ពិនិត្យ​មើល​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​ខ្លួន ឬ​គ្រួសារ និង​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​។ ប្រសិនបើ​អាច អ្នក​គួរតែ​សាកល្បង​កត់ត្រា​ទុក​នូវ​គំនិត និង​អារម្មណ៍​របស់​អ្នក​ពេល​ដែល​អ្នក​ពិនិត្យ​ចំណាយ និង​ចំណូល​ផង​ដែរ​។

ការ​កត់​ត្រាទុក​នេះ​ជួយ​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​អ្វី​ពិត​ប្រាក​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស និង​ព្រួយបារម្ភ​ច្រើន​ជាងគេ និង​រក​វិធី​ដើម្បី​ដោះស្រាយ​វា​បាន​លឿន​និង​មាន​ប្រសិទ្ធិ​ភាព​។

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ម្នាក់​បាន​ផ្តល់​យោបល់​ឲ្យ​អ្នក​ស្តាប់​បទ​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត និង​កត់ត្រា​ពី​គោលដៅ​សំខាន់​ៗ​ដែល​អ្នក​ចង់​សម្រេច​ផង​ដែរ​។ បន្ទាប់​មក​ទៀត អ្នក​ក៏​អាច​ឈ្លាតឱកាស​គិត​ពី​គំនិត​ថ្មី​ៗ​ដើម្បី​រក​ចំណូល​បន្ថែម​ទៀត​ផង​។

ការ​បង្កើត​ទម្លាប់​ខាងលើ​សម្រាប់​ខ្លួន​ជួយ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​ជាង​មុន ព្រោះ​អ្នក​ឈប់​គេចវេស​បញ្ហា និង​ទទួលយក​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ