ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! នេះ​ត្រឹមតែ​មួយ​ព្រឹក​ចាប់​បាន​មិន​ស្ទើរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ម៉ោង​០៧​និង​០០ ដល់​ម៉ោង ១០​និង​០០​ព្រឹក​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​យានយន្ត​ដែល​ល្មើសច្បាប់​បានជា​ច្រើន​គ្រឿង ដែល​ប្រទេស​កំពុង​តែ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ។…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ម៉ោង​០៧​និង​០០ ដល់​ម៉ោង ១០​និង​០០​ព្រឹក​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​យានយន្ត​ដែល​ល្មើសច្បាប់​បានជា​ច្រើន​គ្រឿង ដែល​ប្រទេស​កំពុង​តែ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ។ នេះ​បើ​យោង​តាម​ផេ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចេញផ្សាយ​ថ្ងៃ​ទី​០២ ខែឧសភា​នេះ ។

ដោយ​មាន​ម៉ូតូ​សរុប​ចំនួន ៧៥​គ្រឿង នៅ​រាជធានី​ភ្នំពេញ​មាន​ដូច​ជា ៖ អត់​ពាក់មួក​ចំនួន ៤១​គ្រឿង អត់​បណ្ណ​បើកបរ​ចំនួន​០៤​គ្រឿង គ្មាន​ផ្លា​ក​លេខ​ចំនួន​០៤​គ្រឿង និយាយ​ទូរស័ព្ទ​ចំនួន ០១​គ្រឿង អត់​កញ្ចក់​ចំនួន​០៦​គ្រឿង ឈប់​លើ​គំនូស និង​ភ្លើង​ចំនួន​០៩​គ្រឿង បញ្ច្រាស់​ចំនួន ០២​គ្រឿង លើស​ចំណុះ ចំនួន​០៣​គ្រឿង កែ​ច្នៃ​ចំនួន​០៥​គ្រឿង ។

ចំពោះ​រថយន្ត​តូច​ចំនួន​០៩​គ្រឿង​មាន ៖ អត់​ពាក់​ខ្សែក្រវាត់ ០៣​គ្រឿង បើកបរ​ប្រើ​ទូរស័ព្ទ​០១​គ្រឿង មិន​គោរព​សញ្ញា​ចរាចរណ៍​០២​គ្រឿង បើក​បញ្ច្រាស់​០៣​គ្រឿង ។

គួរ​បញ្ជាក់​ថា ការ​ដាក់​គោលដៅ​ចុះ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ខាងលើ គឺជា​យុទ្ធនាការ​ដំបូង នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ចំនួន​ទឹកប្រាក់​នៃ​ការ​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ ហើយ​ការ​អនុវត្ត​រឹ​បណ្តឹង​ខាងលើ​នេះ មិនមែន​ធ្វើ​ឡើង​តែ​ក្នុង​ខណ្ឌ​ទាំង​២​ខាង​ឡើយ គឺជា​យុទ្ធនាការ​ធ្វើ​ឡើង​ទូ​ទាំង​ប្រទេស​តែ​ម្តងដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែឧសភានេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ