ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គោ-​ក្របី​ជិត​២០០​ក្បាល​ចេញ​ពី​ថៃ​ ​បម្រុង​​ចូល​វៀតណាម​ តែ​ជាប់ជុច !

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សត្វ​គោ​-ក្របី​ជា​ច្រើន​ក្បាល​ដឹក​តាម​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ត្រូវ​បាន​មន្ត្រី​ការិយាល័យ ផលិតកម្មបសុព្យាបាលរបស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​នាយក​ដ្ឋានធ្វើការ​ចាប់​ឃាត់​ជា​បន្តបន្ទាប់ ខណៈ​រថយន្ត​ខាងលើ ដឹក​គ្មាន​ច្បាប់​បញ្ជាក់​ពី​មន្ត្រី​ជំនាញ និង​ដឹក​លើស​ច្បាប់​ដែល​បាន​ស្នើ​សុំ​។…

ខេត្តកំពង់ឆ្នាំង៖ សត្វ​គោ​-ក្របី​ជា​ច្រើន​ក្បាល​ដឹក​តាម​រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង ត្រូវ​បាន​មន្ត្រី​ការិយាល័យ ផលិតកម្មបសុព្យាបាលរបស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​នាយក​ដ្ឋានធ្វើការ​ចាប់​ឃាត់​ជា​បន្តបន្ទាប់ ខណៈ​រថយន្ត​ខាងលើ ដឹក​គ្មាន​ច្បាប់​បញ្ជាក់​ពី​មន្ត្រី​ជំនាញ និង​ដឹក​លើស​ច្បាប់​ដែល​បាន​ស្នើ​សុំ​។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើ​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​នៅ​យប់​ថ្ងៃ​ទី​០១ និង​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២ ​ឧសភា ឆ្នាំ​២០២០ ​។

លោក ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ការ​ចាប់​ឃាត់​រថយន្តដឹកគោ ក្របីចំនូ​ន​៤​រថយន្ត​នេះ មាន​បទល្មើស​ចំនួន​២​ករណី ទី​១-គឺ​ការ​ដឹក​ជញ្ជូន​ដោយ​គ្មាន​លិខិតបញ្ជាក់​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ ដែល​ចេញ​ដោយ​មន្ត្រី​ជំនាញ ។​ គឺ​មាន​ន័យថា​រាល់​ការ​ដឹក​ជញ្ជូន​សត្វពាហនៈ​ឆ្លងកាត់ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ត្រូវ​មាន​លិខិតបញ្ជាក់​ពី​មន្ត្រី​ជំនាញ ដែល​បាន​បញ្ជាក់​សត្វ​គ្មាន​ជំងឺ ។​

ទី​២-គឺ​ដឹក​លើស​ចំនួន​ច្បាប់​ ដែល​បាន​ស្នើ​សុំ​ដឹក​ជញ្ជូន ។​ ជាក់ស្តែង​ក្នុង​រថយន្ត​ចំនូ​ន​៤​គ្រឿង​នេះ​ មាន សត្វ គោ ក្របី សារុប ចំនួន​១៩២​ក្បាល ក្នុង​នោះ​សត្វ​គោ​ចំនួន​៩២​ក្បាល និង​ក្របី​ចំនួន​១០០​ក្បាល ប៉ុន្តែ ក្នុង​លិខិត​អនុញ្ញាត្តិ​ច្បាប់ មាន​តែ​ចំនួន​១១៨​ក្បាល​ប៉ុណ្ណោះ គឺ​លើស​គោក្របី​សរុប ចំនួន ៧៤​ក្បាល​។​គោក្របី ដែល​មន្ត្រី​ជំនាញ​ចាប់​គឺជា​របស់​ក្រុមហ៊ុន អង្គរ​សុខ​សែន​ជ័យ ដែល​ក្នុង​នោះ​៣​រថយន្ត​ដឹក​ពី​ប្រទេស​ថៃ និង​១​រថយន្ត​ដឹក​ចេញពី​ខេត្តបាត់ដំបង គោលដៅ​គឺ​ដឹក​ទៅ​ប្រទេស​វៀតណាម ។

ប្រធាន​ការិយាល័យ ពេទ្យសត្វ​រូប​នោះ​បាន​បន្ត​ថា​៖ ទិស​ដៅ​បន្ត ត្រូវ​បូម​ឈាម សត្វ​គោ ក្របី​ទាំងអស់ យក​ទៅ​ពិនិត្យ​នៅ​ក្រសួងបើ​ឃើញ​ថា​៖ គ្មាន​ជម្ងឺ​ទេ ត្រូវ​ឱយ​ក្រុមហ៊ុន​ធ្វើការ​បង់​ផាកពិន័យ​ក្នុង​ការ​ដឹក​ជញ្ជូន​គ្មាន​លិខិតបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ។​ប៉ុន្តែ​បើ​រក​ឃើញ​ថា​៖​មាន​ជម្ងឺឆ្លង​មន្ត្រី​ជំនាញ និង​បន្ត​ធ្វើការ​ជំនាញ​របស់​ខ្លួន ។ ដោយឡែក​ ការ​ដឹក​ជញ្ជូន​លើ​ច្បាប់​កំណត់​ដែល​បាន​ស្នើ​សុំ ត្រូវ​ផាកពិន័យ​ចំនួន​សត្វ​ដែល​បាន​ដឹក​លើស ។

គួររំលឹក​ដែរថា មិនមែន​តែ​សត្វ​គោក្របី​ទេ​ដែល​ដឹក​តាម​ផ្លូវជាតិ​លេខ​៥ ពី​ប៉ែក​ខាងលិច​ប្រទេស ទៅ​ប៉ែក​ខាងកើត សត្វ​ជ្រូក​ក៏​​មានការ​ដឹក​ជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ដែរ ខ្លះក៏​​មានច្បាប់​ ខ្លះ​ក៏​អត់​ច្បាប់ តែ​ខ្លះ​មាន​ច្បាប់​​ហើយ​គឺ​ដឹក​លើស​ចំនួន​ដែល​បាន​ស្នើ​សុំ ។ ហើយ​សត្វ​ជ្រូក​ទាំងនោះ​ធាតុ​ពិត​គឺ​ដឹក​ចេញពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា រួច​ស្តុ​ប​នៅ​តាម​ព្រុំដែន ដែល​មាន​កសិដ្ឋាន​ចិ​ញ្ជឹ​ម​ជ្រូក​ដែល​មាន​តែ​ឈ្មោះ ដើម្បី​បន្លំ​ភ្នែក​ថា ជា​ជ្រូក​ខ្មែរ តែ​ធាតុ​ពិត​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ ​។ ​ការ​ជ្រូក​នាំ​ចូល​បែប​នេះ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ជា​រៀងរាលថ្ងៃ ពុំដែល​ឃើញ​មន្ត្រី​ជំនាញ​បង្ក្រាប​ឡើយ​​។

អត្ថបទសរសេរ ដោយ