ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រុងសែនមនោរម្យនា​ថ្ងៃនេះ ​ផ្តើម​មាន​ភ្ញៀវ​ទេស​ចរ​ឡើងវិញ​ហើយ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​​ទី​០២ ឧសភា ​នេះ នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជា​ច្រើន​ ស្ថិត​​​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​បើកទ្វារ​ប្រកប​អាជីវកម្ម​ឡើង​វិញ​ហើយ…

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​​ទី​០២ ឧសភា ​នេះ នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជា​ច្រើន​ ស្ថិត​​​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​បើកទ្វារ​ប្រកប​អាជីវកម្ម​ឡើង​វិញ​ហើយ ខណៈ​​ស្ថានភាព​ជំងឺ​កូ​វីត​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ស្ងប់ស្ងាត់​ផងដែរ ប៉ុន្តែ​បងប្អូនក៏មិនត្រូវភ្លេចខ្លួន​និងប្រហែសនោះ​ ក្នុង​ការបន្ត​ការពារ​ពីជំងឺនេះដែរ ។

​គួររំលឹកថា មុន​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ថ្ងៃ​បុណ្យចូលឆ្នាំ គេ​សង្កេត​ឃើញ​ថា ទូ​ទាំង​ខេត្តមណ្ឌលគិរី បាន​ប្រែ​ស្ងាត់ជ្រងំតាម​ដងផ្លូវ តាម​រមណីយដ្ឋាន គ្មាន​មនុស្ស​ចេញ-ចូល​។ ចំណែក​ច្រក​ទ្វារ​ទ្វេរ​ភាគី​កម្ពុជា​-​វៀត ណាម​ទាំង​បី នៅ​ច្រក​ឡា​ប៉ា​ខេ ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ គឺ​ត្រូវ​បាន​បិទ​ទាំងស្រុង ​។

អាជីវករ​ម្ចាស់ផ្ទះ​សំណាក់​ហេង​ហេងបាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បើក​ទទួលភ្ញៀវ​វិញ​ជា​បណ្តើរ​ៗ ព្រោះតែ​បាន​បិទទ្វារ​ជាង​១​ខែ ធ្វើ​ឲ្យ​ប៉ះពាល់​ចំណូល​ជា​ខ្លាំង ​ ។​តែបើ​គាត់​បើក​នៅ​ពេល​នោះ​ ក៏​មាន​មនុស្ស​ស្នាក់​អា​ស្រ័យ​ដែរ ព្រោះតែ​គេ​មិន​ហ៊ាន​ដើរ​លេង​ទេ​។​ ម្ចាស់ផ្ទះ​សំណាក់​ដដែល​​បញ្ជាក់​ថា ទោះជា​គាត់​សម្រេច​ចិត្ត​បើក​អាជីវកម្ម​ឡើង​វិញ ប៉ុន្តែ​គាត់​នៅ​តែ​មានការ​ព្រួយបារម្ភ​ពី​ជំងឺ​កូ​វីត ហើយ​គាត់​បាន​បិទ​ស្លាក​ណែនាំ​របស់​ក្រសួងសុខាភិបាល សម្រាប់​ដាស់តឿន​និង​រៀបចំ​ដប​អាល់កុល​ទុក​សម្រាប់​ភ្ញៀវ​សម្អាត​ដៃ​ផង​ដែរ​។

ចំណែក​​ម្ចាស់​ភោ​ជនីយ​ដ្ឋា​ន​នៅ​ម្តុំ​ចុង​ព្រ​លាន​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មើលឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ណ៏​មក​ដើរ​លេង​នៅ​ខេត្តមណ្ឌលគិរី ខ្លះ​វិញ​គាត់​ក៏​ចាប់ផ្តើម​បើក​លក់ ចំណីអាហារ មាន​បាយ គុយទាវ ជាដើម​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ព្រោះ​គាត់​បាន​ខាត់បង់​លើ​ការ​ចំនាយ​ប្រចាំ​ថ្ងៃ​យូរ​ដែរ​មក​ហើយ​។

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ទើប​ល្អ​ឡើង​វិញ​តិចតួច ដោយ​ភ្ញៀវ​ទេសចរ​ដែល​ចាប់ផ្ដើម​ចូល​មក​កម្សាន្ត​មាន​ប្រមាណ ៣%​ទៅ​៥%​ប៉ុណ្ណោះ​។​ក្នុង​នោះ​សកម្មភាព​អាជីវកម្ម​នានា​ក្នុង​ខេត្ត​ក៏​បាន​បើក​ដំណើរការ​ជា​បណ្តើរ​ៗ​ឡើង​វិញ​។

​ទោះជា​យ៉ាងណា ក្រុម​មន្ត្រី​ជំនាញ​បាន​ដាក់​ការ​ប្រមា​ន​ផង​ដែរ ជុំវិញ​ការ​ធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ បើ​មិន​យកចិត្តទុកដាក់​ការពារ​ខ្លួន បង្កើន​ការ​រក្សា​អនាម័យ ផ្អាក​ការ​ជួបជុំ ទេ​នោះ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​និង​អាច​រីក​រាលដាល​ជា​ថ្មី​ម្តងទៀត​៕ ​

អត្ថបទសរសេរ ដោយ