ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​កូ​វី​ដ​-១៩ កសិករ​ខេត្តព្រះវិហារ​សម្រេច​បេះ​ស្វាយកែវ​រមៀត​លក់​ក្នុង​តម្លៃ​ថោក​បំផុត

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដោយសារ​តែ​វីរុស​កូ​វី​ដ ១៩ កសិករ​មួយ​ចំនួន​ដែល​មាន​ចម្ការ​ស្វាយ នៅ​ក្នុង ខេត្តព្រះវិហារ បាន​សម្រេចចិត្ត​បេះ​ផ្លែស្វាយ​កែវ​រមៀត​លក់​ទៅ​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​ថោក​បំផុត ព្រោះ​ពួក​គាត់​គិត​ថា ទោះបីជា​លក់​បាន​តម្លៃ​ថោក…

ខេត្តព្រះវិហារ ៖ ដោយសារ​តែ​វីរុស​កូ​វី​ដ ១៩ កសិករ​មួយ​ចំនួន​ដែល​មាន​ចម្ការ​ស្វាយ នៅ​ក្នុង ខេត្តព្រះវិហារ បាន​សម្រេចចិត្ត​បេះ​ផ្លែស្វាយ​កែវ​រមៀត​លក់​ទៅ​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​ថោក​បំផុត ព្រោះ​ពួក​គាត់​គិត​ថា ទោះបីជា​លក់​បាន​តម្លៃ​ថោក ក៏​ប្រសើរ​ជាង​ទុក​ផ្លែស្វាយ​ទាំង​អស់នេះ ទុំ​ជ្រុះ​ចោល​ពេញ​ចម្ការ​ដែរ ។

លោក ម៉ា ដា​រ៉េ​ត ជា​កសិករ​នៅ​រស់នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ បានឱ្យ ដឹង​ថា ឆ្នាំ​នេះ​កសិករ​ដាំ​ដំណាំ​ស្វាយ គឺ​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ដោយសារ​តែ​ឥទ្ធិពល នៃ​វីរុស​កូ​វី​ដ ១៩ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ស្វាយ​ធ្លាក់​ចុះ​ខ្លាំង​ក្នុងឆ្នាំនេះ ធ្វើ​ឱ្យ​ខាតបង់​ប្រាក់​ច្រើន​លើ ការ​ថែទាំ និង​ជួល​កម្មករ​បេះ​ផ្លែស្វាយ ។

លោក​បន្ត​ថា តម្លៃ​ស្វាយកែវ​រមៀត គិត​ត្រឹម​ពាក់កណ្តាល​ខែមេសា ឆ្នាំ​នេះ មាន​តម្លៃ ត្រឹមតែ ១៥០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ខុស​គ្នា ១០​ដង ម្យ៉ាងវិញទៀត​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នៅ​ពេល​រដូវ​បេះ​ផ្លែស្វាយ តែងតែមាន​ឈ្មួញ​ដើរ​ម៉ៅ ចម្ការ​តែ​ម្តង ដោយ​គិត​ក្នុង ១​ដើម​បាន​ចន្លោះ​ពី ១០​ដុល្លារ​ឡើង​ទៅ ។ តែ​ទោះជា​តម្លៃ​ថោក យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែ​បេះ​លក់​ដែរ ព្រោះ​អាច​បាន​កម្រៃ​ខ្លះ​ៗ សម្រាប់​ផ្គត់ផ្គង់​ជីវភាព គ្រួសារ ប្រសើរ​ជាង​ទុក​ផ្លែស្វាយ​ឱ្យ​ទុំ​ជ្រុះ​ចោល​ពេញ​ចម្ការ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ផា​ន់ សំអាង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ បាន ទទួលស្គាល់​ថា តម្លៃ​ផ្លែស្វាយ​ពិតជា​ធ្លាក់​ថ្លៃ​ប្រាកដ​មែន មិន​ថា​ឡើយ​តែ​ស្វាយ​មួយ​មុខ ប៉ុណ្ណោះ​ទេ នៅ​មាន​កសិផល​មួយ​ចំនួន​ទៀត​ក៏​ធ្លាក់​ថ្លៃ​ដែរ នេះ​មិនមែន​តែ​ខេត្តព្រះវិហារ នោះ​ទេ តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក៏​ដូច​គ្នា​ដែរ ម្យ៉ាងវិញទៀត គឺ​លំបាក​ក្នុង​ការ​ដឹក​ចេញពី​ព្រំដែន​តែ​ម្តង ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូ​វី​ដ នៅ​តែ​បន្ត​រាតត្បាត ។

ស្ត្រី​អ្នកទិញ​ផ្លែស្វាយ​នៅ​ឃុំ​ស្រ​យ៉ង់ បានឱ្យ​ដឹង​ដែរ​ថា ផ្លែស្វាយ​ទាំងអស់ អ្នកស្រី​បាន ទិញ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម​ទាំងអស់ ដោយឡែក​ចំពោះ​តម្លៃ​ទីផ្សារ​វិញ​នៅ ខាង​វៀតណាម​មានការ​ធ្លាក់​ថ្លៃ ដូច្នេះ​ហើយ អ្នកបញ្ជា​ទិញ​ពី​វៀតណាម​ឱ្យ​តម្លៃ​មក​ឈ្មួញ​ជា អ្នក​ប្រមូល​ទិញ​ពី​កសិករ​មាន​តម្លៃ​ទាប ទើប​អ្នកស្រី​ទិញ​ពី​កសិករ​ផ្ទាល់​ក្នុង​តម្លៃ​ទាប​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ