ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងត្របាក់​សិប្បកម្មមួយ​របស់ជនជាតិ​ចិន​ឡើង​​​ឆ្ងាញ់មាត់​ហើយ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ​ ៖ ​ឃ្លាំង​លើមួយកន្លែងត្រូវ​អគ្គិ​ភ័យយ៉ាងសន្ធោសន្ធៅ ​ស្ថិត​ក្នុង​សង្កាត់​លេខ​១ ​ក្រុងព្រះ​សីហ​នុ កើតឡើង​កាលពី​ម៉ោង​៣​​និង៣០នាទី​រសៀល​ថ្ងៃទី​០១ ​ឧសភា​ ​រហូតដល់វេលា​​ល្ងាច​ថ្ងៃ​ដដែល​បាន​រលត់​ទើបភ្លើង​បាន​រលត់​វិញ​​​។ តាម​​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា អគ្គិភ័យ​​​កើតឡើង​នៅ​ចំណុច​ក្រោយ​ក្រុមហ៊ុន​ស៊ីម៉ង់​អូដ្ឋ​ស៍…

ក្រុងព្រះសីហនុ​ ៖ ​ឃ្លាំង​លើមួយកន្លែងត្រូវ​អគ្គិ​ភ័យយ៉ាងសន្ធោសន្ធៅ ​ស្ថិត​ក្នុង​សង្កាត់​លេខ​១ ​ក្រុងព្រះ​សីហ​នុ កើតឡើង​កាលពី​ម៉ោង​៣​​និង៣០នាទី​រសៀល​ថ្ងៃទី​០១ ​ឧសភា​ ​រហូតដល់វេលា​​ល្ងាច​ថ្ងៃ​ដដែល​បាន​រលត់​ទើបភ្លើង​បាន​រលត់​វិញ​​​។

តាម​​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា អគ្គិភ័យ​​​កើតឡើង​នៅ​ចំណុច​ក្រោយ​ក្រុមហ៊ុន​ស៊ីម៉ង់​អូដ្ឋ​ស៍ ស្ថិត​ក្នុង​ក្រុម​៦ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ គឺ​ឆេះ​ឃ្លាំង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង (​យីហោ​កំពង់សោម​គ្រឿង​សង្ហា​រឹម​រាជ្យ​វង្ស​) របស់​ជនជាតិ​ចិន ដែល​បណ្តាល​អោយ​ខូចខាត​ឃ្លាំង​សិប្បកម្ម​នេះ​ទាំងស្រុង ,​ សម្ភារ និង​​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​ធំទៀត ។

បើ​តាម​សមត្ថកិច្ច​ថា​ មូលហេតុបណ្តាល​​ឱ្យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លង​ខ្សែភ្លើង​ចេញពី​ឧបករណ៍​ផ្សា​ដែក​ហើយ​​រាលដាល​ឆេះ​ចូល​ក្នុង​ឃ្លាំង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​នេះ​តែ​ម្តង​។ ករណី​នេះ​ សំណាង​​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ ។ ​ភ្លាម​ៗ សមត្ថកិច្ច​ចំរុះ មាន​នគរបាល កងរាជអាវុធហត្ថ កម្លាំង​សង្គ្រោះ​អង្គភាព​ង​៧០ កំពង់​ផែ និង​អ​ជ្ញា​ធ​រពាក់​ព​ន្ធ័ បាន​អន្តរាគមន៍​ជួយ​ពន្លត់ ប្រើប្រាស់​រថយន្ត​ទឹក​ច្រើន​ប្រមាណ ជាង១០គ្រឿង ការពារ​មិន​​ឱ្យ​​ទី​ទីតាំង​ដែល​នៅ​ក្បែរ​គ្នា​នេះ ។

អត្ថបទសរសេរ ដោយ