សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​​ប្រយ័ត្ន​ថែរក្សា​សុខភាព​ឲ្យបាន​ល្អជា​និច្ច


រាជធានីភ្នំពេញ ៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​អោយ​បាន​ល្អជា​និច្ច ជា​ពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ប្រ​យុ​ទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​ ។ នេះបើយោងតាមផេកសម្តេចតេជោ ចេញផ្សាយនៅព្រឹកថ្ងៃទី០២ ខែឧសភានេះ ។

ទោះបី​ចំនួន​អ្នក​ដែល​ឆ្លង​មេរោគ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ច្រើ​ន​ស្ទើរ​អស់​ហើ​យ​ក្តី មក​ទល់​ថ្ងៃនេះ​ក៏​ពុំ​មាន​អ្នក​ឆ្លង​ថ្មី​ក៏​ដោយ ក៏​សូម​បងប្អូន​ប្រជា​ល​រដ្ឋ​ត្រូវ​ប​ង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ប្រើ​ម៉ាស ទឹក​អាល់កុល និង​ជឹ​លលា​ង​សម្អាត​កម្ចាត់​មេរោគ​ និង​បាក់តេរី​ផ្សេង​ៗ​អោយ​បានជា​ប្រចាំ​។

ស្រប​ពេល​នឹង​កា​រប​ង្កើន​អនាម័យ​ថែរក្សា​សុវត្ថិភាព​សុខភាព​អាយុជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​យុវជន​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ដាច់ខាត ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើ​ត​ឡើង​រាល់ថ្ងៃ ​គឺ​បាន​សម្លាប់​អាយុជីវិត​ពលរដ្ឋ​ច្រើ​ន​ជាង​ជំងឺឆ្លង​កូ​វី​វី​ដ​១៩ ទៅ​ទៀត ​។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ