ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ខែ​ដំបូង កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​ជាង​៣០​ម៉ឺន​តោន និង​កសិផល​ជាង​២​លាន​តោន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​បាន​គំរាមកំហែង​ដល់​ការ​នាំ​ចេញ​ក្ដី តែ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ទទួល​បាន​ផល​ជា​វិជ្ជមាន ជាក់ស្ដែង​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​ប្រមាណ​៣០​ម៉ឺន​២៥៧​តោន ក្នុង​នោះ​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំមុខ​សម្រាប់​អង្ករ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​បាន​គំរាមកំហែង​ដល់​ការ​នាំ​ចេញ​ក្ដី តែ​ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ទទួល​បាន​ផល​ជា​វិជ្ជមាន ជាក់ស្ដែង​ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​បាន​ប្រមាណ​៣០​ម៉ឺន​២៥៧​តោន ក្នុង​នោះ​ចិន​នៅ​តែ​ជាទី​ផ្សារ​នាំមុខ​សម្រាប់​អង្ករ​កម្ពុជា ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

តាម​របាយការណ៍ នេះ​បាន​បង្ហាញ​ថា​ការ​នាំ​ចេញ​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២០​នេះ ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កំណើន​ប្រមាណ​៤០,៤៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន បើ​ទោះបីជា​ឆ្នាំ​នេះ មាន​បញ្ហា​នឹង​កូ​វី​ដ​១៩​ក្ដី ។

យោង​តាម​របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ផង​ដែរ​ពី​ការ​នាំ​ចេញ​កសិផល​សរុប​ក្នុង​រយៈពេល​៤​ខែ​នេះ ដោយ​មាន​បរិមាណ​នាំ​ចេញ​ប្រមាណ​២​លាន​៧​ពាន់​តោន ក្នុង​នោះ​ដែរ រួម​មាន​ចំណិត​ដំឡូង​មី ដំឡូង​មី​ស្រស់ ម្សៅដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេក ផ្លែស្វាយ ដំណាប់​ស្វាយ ម្រេច​និង​បន្លែស្រស​ស់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ