ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូវីដ១៩៖ មិនអាចធ្វើឱ្យ​ពលរដ្ឋ​​រាំងស្ទះ ​សម្រុក​ដាំស្មៅលក់ឡើងធូរ​ធា

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ស្វាយ​អាត់​លើ ​និង​ស្វាយ​អាត់​កណ្តាល ​ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​នាំ​គ្នា​ចាប់​មុខរបរ​ដាំ​ស្មៅ​សួនច្បារ ​មិន​ខ្វល់​និងជំងឺ​កូ​វី​ដ​១៩…

ខេត្ត​កណ្ដាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ស្វាយ​អាត់​លើ ​និង​ស្វាយ​អាត់​កណ្តាល ​ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​នាំ​គ្នា​ចាប់​មុខរបរ​ដាំ​ស្មៅ​សួនច្បារ ​មិន​ខ្វល់​និងជំងឺ​
កូ​វី​ដ​១៩ ​និង​ធ្វើ​ឱ្យជីវភាព​ធូរធា​បាន​មួយ​យ​កម្រិតដែរ ។

បើ​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ៦​អា ឆ្ពោះទៅ​ទីតាំង​ដាំ​ស្មៅ​ សម្រាប់​រៀប​សួនច្បារ​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ ស្ថិត​ក្នុង​ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ​ជាង​២០គីឡូម៉ែត្រ ។ ហើយ​ត្រូវ​ឆ្លងស្ពាន​ព្រែក​តា​មា​ក់​ ត្រើយ​ខាងកើត​ដល់​រង្វង់​មូល​បត់​ស្តាំ​ដៃ​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៨០ ។
ពី​រង្វង់​មូល ​ទៅ​ដល់ទី​តាំង​ដាំ​ស្មៅ​ប្រមាណ​ជា​៧​គី​​ឡូ​ម៉ែត្រ​នោះ​គេ នឹង​ឃើញ​មាន​វាលស្រែ​ខៀវខ្ចី​នៅ​ខាង​ឆ្វេង​ដៃ​ផ្លូវ​លេខ​៣៨០​រាប់រយ​ហិ​កតា​គឺជា​ស្រែ​ដាំ​ស្មៅ​សម្រាប់​រៀប​សួន ។

អ្នកស្រី​សុខ ជា ដែល​មាន​អាយុប្រមាណ​ជា​៤០​ឆ្នាំ ជា​អ្នកស្រុក​ភូមិ​ស្វាយ​អាត់​ក្រោម ដែល​ចាប់​មុខរបរ​ដាំ​ស្មៅ​រៀប​សួន​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ អ្នក​បាន​ចាប់​យកមុខ​របរ​ដាំ​ស្មៅ​សម្រាប់​រៀប​សួនច្បារ​នេះ​រយៈ​ពេល​ជាង​១០​ឆ្នាំ​ តាំងពី​ស្មៅ​លក់​ក្នុង​មួយ​កា​រ៉េ​តម្លៃ​៦​កាក់​ទៅ​៧​កាក់​ប៉ុណ្ណោះ ។ ពេល​នេះ ​ស្មៅ​មាន​តម្លៃ​ពី​១​ដុល្លារ​៣​កាក់​ ទៅ​១​ដុល្លារ​៤​កាក់​ ហើយ​អ្នកស្រី​បាន​ដាំ​ស្មៅ​សម្រាប់​រៀប​សួន​មាន​២​ប្រភេទ​ គឺ​ស្មៅ​ជប៉ុន​និង​ស្មៅ​ម៉ា​ឡេ ។

បច្ចុប្បន្ន​ គាត់​បាន​ដាំ​ស្មៅ​នេះ​ជាង​១​មុ​ឺ​ន​ម៉ែត្រការ៉េ​ដី​មួយ​ចំនួន​គាត់​ជួល​ពី​អ្នក ហើយ​មួយ​ចំណែក​ជា​ដី​របស់​ខ្លួន ។ អ្នកស្រី​សុខ ជា បាន​បញ្ជាក់​ថា ៖ ពូជ​ស្មៅ​ទាំង​ពីរ​ប្រភេទ​ខាងលើ​នេះ​គាត់​បាន​មក​ពី​អ្នក​ដាំ​ស្មៅ​ដំបូង​ដែល​គេ​នាំ​ចូល​ពី​ក្រៅប្រទេស​ហើយ​នេះ​យើង​ពូជ​បន្ត​មិនបាច់​នាំ​ចូល​ពី​ក្រៅ​ទៀត​ឡើយ ។ បើ​យើង​ដាំ​ស្មៅ​ម៉ា​ឡេ​ត្រូវ​ប្រើ​ពេល​មួយ​ខែ​កន្លះ​ទើប​ឈួ​សយ​ក​ទៅ​រៀប​សួន​បាន​ដោយឡែក​ស្មៅ​ជប៉ុន​រង់ចាំ​២​ខែ ។

អ៊ុំ​ប្រុស សយ សា​រុំ មាន​អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​លើ បាន​និយាយ​ថា ៖ មុខរបរ​ដាំ​ស្មៅ​ជប៉ុន​និង​ម៉ា​ឡេ​នេះ​នឿយហត់​ខ្លាំង​ណាស់​ហើយ​ក៏​ត្រូវ​ចំណាយ​ទៅ​លើ​កម្មករ​ក្នុង​ការ​ដាំ​និង​ថែរ​ធួន ពេល​ខែវស្សា​វា​សំបូរ​ទឹកភ្លៀង តែ​នៅ​ពេល​ខែប្រាំង​ត្រូវ​រក​ទឹក​យក​មក​បាញ់​ស្មៅ ។ ដល់​ពេល​លក់​សង្ឃឹមលើ​ឈ្មួញកណ្តាល​ពេល​ខ្វះ​ស្មៅ​គេ​ឲ្យ​មួយ​កា​រ៉េ​ជិត​២​ដុល្លារ តែ​ពេល​ស្មៅ​សំបូរ​គេ​ឲ្យ​ស្មៅ​ទាំង​ពីរ​ប្រភេទ​ក្រោម​មួយ​ដុល្លារ ។

បច្ចុប្បន្ន​ គាត់​មាន​ដី​ដាំ​ស្មៅ​ប្រមាណ​៥០​ហិ​កតា ក្រោយ​ពី​ប្រមូល​ផល​រួច​គាត់​ត្រូវ​ជួល​កម្មករ​ដាំ​ឡើង​វិញ​ក្នុង​ម្នាក់​មួយ​ថ្ងៃ​១៨០០០​រៀល តែ​មិន​អស់​ថ្លៃ​ពូជ​ស្មៅ​នោះ​ទេ ។ លោក​សា​រុំ បាន​បញ្ជាក់​ថា ៖ បច្ចុប្បន្ន​អ្នក​ភូមិ​ស្វាយ​អាត់​លើ ក្រោម​និង​កណ្តាល​ចាប់​យកមុខ​របរ​ដាំ​ស្មៅ​មិន​ក្រោម​ពី​៤០០​គ្រួសារ​នោះ​ទេ​សូ​ម្បី​តែ​ដី​ភូមិ​ក៏​ពួក​គាត់​នាំ​គ្នា​ដាំ​ស្មៅ​នេះ និយាយ​រួម​អ្នកស្រុក​ទាំង​៣​ភូមិ​ខាងលើ​មិន​ទុក​ដី​ទំនេរ​ឥតប្រយោជន៍​ឡើយ​ម្យ៉ាង​ពេល​នេះ​ទាំង​ស្មោ​ជប៉ុន​ក៏​ដូច​ជា​ស្មៅ​ម៉ា​ឡេ​មាន​ហាងឆេង​គ្រាន់បើ​។

ដោយឡែក​លោក​អ៊ុំ គឹ​ម ថា អ្នកស្រុក​ស្វាយ​អាត់​កណ្តាល​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ ពី​ដើម​មាន​ប្រមាណ​ជា​១០​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​នាំ​គ្នា​ដាំ​ស្មៅ​ប្រភេទ​រៀប​សួន​ដែល​ទិញ​ពូជ​ពី​ប្រទេស​ថៃ ពេល​បាន​ផល​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​កាលនោះ​មួយ​ម៉ែ​ត​ត​កា​រ៉េ​តម្លៃ​៥​កាក់ ពេល​ខ្លះ​លក់​មិន​ដាច់​នាំ​ឈួ​ស​ចោល​តែ​ម្តង ។ លុះ​ឥឡូវ​តម្លៃ​ស្មៅ ​ក៏​បាន​ថ្លៃ​សមរម្យ​ពូជ​ស្មៅ​មិនបាច់​ទិញ​ពី​ក្រៅ​មក ពេល​ស្មៅ​បាន​ផ​ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ​តែ​ម្តង ។ ម្យ៉ាង​ ដី​ដែល​ដាំ​ស្មៅ​នេះ​យក​មក​ធ្វើស្រែ​វា​មិនសូវ​បាន​ផល​ផង​ទើប​អ្នកស្រុក​ទាំង​បី​ភូមិ​ខាងលើ​នាំ​គ្នា​ដាំ​ស្មៅ​ប្រភេទ​រៀប​សួន​តែ​ម្តង​ទៅ ។ហើយ​ក៏​មាន​អ្នក​ភូមិ​ខ្លះ​ចាប់​យកមុខ​របរ​នេះ​ដែល​អាច​ជួយ សម្រួល ជីវភាព គ្រួសារ ក្រៅពី ប្រាក់ខែ ដែល កូន បាន ពី រោងចក្រ​ផង​ដែរ ។

អ្នកស្រី​សុខ ជា​ បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ពេល​ខ្លះ ​អ្នកស្រី​ត្រូវ​ស្វែងរក​ទិញ​ស្មៅ​ម៉ា​ឡេ​ ដឹក​យក​រៀប​សួនច្បារ តារាង​បាល់​និង​តាម​ភូមិ​គ្រិះ​នានា​រហូត​ដល់​ខេត្ត​ទៀត ។ កាល​ដើម​ឡើយ​គាត់​គ្រាន់តែ​ជា​អ្នក​ដាំ​ស្មៅ​ធម្មតា​តែ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ឈ្មួញកណ្តាល​មក​ទិញ​ស្មៅ​ឲ្យ​តម្លៃ​ទាប ទើប​គាត់​បែកគំនិត​ទិញ​ស្មៅ​អ្នក​ភូមិ​និង​ស្មៅ​របស់​គាត់​ដែល​ដាំ​ខ្លួនឯង​ផង​ដឹក​ទៅ​រៀប​សួន​តាម​បណ្តាល​ខេត្ត​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ ។ ពេល​នេះ​អ្នក​ភូមិ​ទាំង​បី​ខាងលើ​មមាញឹក​ក្នុង​ការ​ដាំ​ស្មៅ​ជប៉ុន​និង​ម៉ា​ឡេ​ខ្លាំង​ណាស់ តែ​ពួក​គេ​មិន​ភ្លេច​ពាក់​ម៉ាស​និង​លាងដៃ​និង​ទឹក​អាកុល​ជា​ប្រចាំ​ក្រោយ​ពី​ធ្វើការ​ដាំ​ស្មៅ​រួច​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ