ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ប៉ូវ​កម្លាំងវើក WURKZ កែ ​វាសនា​បុគ្គលិក​លក់​មីឆា​ម្នាក់ជា​ថៅកែ​

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក សៀ​ក ពិ​សិទ្ធ បុគ្គលិក​លក់​មីឆា​បាន​កែប្រែ​វាសនា ដែល​ធ្វើការ​ឱ្យ​គេ​អស់​រយៈពេល៣​ឆ្នាំ​មក​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ នៅ​ម្តុំ​ផ្សារ​ទំនើបអុី​អន១ ក្រោយ​មាន​ទុន៥០​លាន​រៀល​ដែល​ឈ្នះ​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ។…

លោក សៀ​ក ពិ​សិទ្ធ បុគ្គលិក​លក់​មីឆា​បាន​កែប្រែ​វាសនា ដែល​ធ្វើការ​ឱ្យ​គេ​អស់​រយៈពេល៣​ឆ្នាំ​មក​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ នៅ​ម្តុំ​ផ្សារ​ទំនើបអុី​អន១ ក្រោយ​មាន​ទុន៥០​លាន​រៀល​ដែល​ឈ្នះ​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ។

ថៅកែ​ក្មេង​អាយុ២១​ឆ្នាំ ដែល​បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា​៖ «​វា​ពិត​ជា​មហា​សំណាង​សម្រាប់​ជីវិត​ខ្ញុំ​មែន ។ គ្រាន់តែ​មួយប៉ប្រិចភ្នែក ខ្ញុំ​អាច​បង្កើត​មុខរបរ​មួយ​ដែល​ខ្ញុំ​មាន​ជំនាញ​ស្រាប់​ហើយ​ ដែល​តែងតែ​ប៉ងប្រាថ្នា​ចង់​មាន​របរ​នេះ​ជា​របស់​ខ្លួន​យូរ​មក​ហើយ បាន​សម្រេច​ក្នុង​វ័យ​ប៉ុណ្ណេះ​» ។

លោករំលឹក​ការ​ឈ្នះ​ថា៖ «​ដំបូង​ឡើយ ខ្ញុំ​ទិញ​វើក WURKZ ត្រឹម១​កំប៉ុង ​ហូប​ពេល​រសៀល​ម៉ោង​ប្រហែល៤ រួច​ក៏​ត្រូវ​រង្វាន់១​កំប៉ុង ខ្ញុំ​ក៏​យក​ទៅ​ដូរ ស្រាប់តែ​កំប៉ុង​ដូរ​នោះ​ឈ្នះ​បាន​ទឹកប្រាក់៥​ពាន់​រៀល ហើយ​ក៏​យក​ទៅ​ដូរ និង​ទិញ​ថែម​ផ្តាច់​មួយ​កំប៉ុង​ដែល​នៅ​សល់​ពី​អ្នកលក់​នោះ​ស្រាប់តែ​គាស់​ឈ្នះ​បាន ៥០​លាន​រៀល​ ពី​កំប៉ុង​ដូរ​ចុង​ក្រោយ​នោះ​តែ​ម្តង​» ។

លោក​បន្ត​ថា​៖ «​ខ្ញុំ​សឹង​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង ។ អ៊ីចឹង​ហើយ​កាល​ថ្ងៃ​ឈ្នះ​នោះ ខ្ញុំ​ក្តាប់​ក្រវិល​កំប៉ុង​ជាប់រ​ត់ទៅ​សួរ​អ្នកលក់ ឡើង​គេ​ផ្អើល​ពេញ​ភូមិ​រត់​មក​ឱប​ខ្ញុំ ជួយ​អរ​ខ្ញុំ​គ្រប់​គ្នា​»៕

អត្ថបទសរសេរ ដោយ