ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានៅសល់តែ២នាក់ខណៈព្រឹកនេះព្យាបាលជាសះស្បើយ ១នាក់ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​ដល់​ម៉ោង ៧:៣០​នាទី​ព្រឹក ថ្ងៃ​ទី២ ឧសភា ២០២០ យើ​ង​ពុំ​រក​ឃើ​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ…

រាជធានីភ្នំពេញ ៖ រហូត​ដល់​ម៉ោង ៧:៣០​នាទី​ព្រឹក ថ្ងៃ​ទី២ ឧសភា ២០២០ យើ​ង​ពុំ​រក​ឃើ​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើ​ង​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១២២​ករណី​ដដែល និងមាន​ករណី​ជា​សះ​ស្បើ​យ​ថ្មី ១​ករណី​ទៀត ដូច្នេះ​ករណី​ជា​សះ​ស្បើ​យ​សរុប​មាន​ចំនួន​១២០​នាក់ និង​អ្នកជំងឺ​នៅ​សល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ ។ នេះបើយោងតាមផេកក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី០២ ខែឧសភានេះ ។

ពិតមែនតែ​ពុំ​រក​ឃើ​ញ​ករណី​ថ្មី​ក៏​ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើមិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើ​ង ​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡើ​យ ។

សូម​បញ្ជាក់​ថា ប្រទេស​យើងរ​ក​ឃើ​ញ​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ