ម៉ោង​៧​យប់​ថ្ងៃ​ទី​១ ឧសភា នៅ​តែ​មាន​អ្នកបើកបរមួយ​ចំនួន ល្មើសច្បាប់​ចរាចរណ៍


រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​តាម​គោលដៅ​មួយ​ចំនួន ដើម្បី ថត​ផ្តិត​យក​រូបភាព និង​ដើម្បី​ចង់​ដឹង​ថា តើ​បន្ទាប់​ពី​មាន​វិធានការ​ពេញ​មួយ​ថ្ងៃ ក្នុង​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តើ​អ្នកបើកបរ គាត់​ភ្ញាក់រលឹក​ក្នុង​ការ​ចូលរួម​គោរព​ច្បាប់​ដែរ​ឬទេ ដែល​នៅ​ពេល​តាម​គោលដៅ មិន​មាន​សមត្ថកិច្ច ?

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ជា​លទ្ធផល ឃើញ​ថា អ្នកបើកបរ​ជា​ច្រើន​បាន​ចូលរួម​គោរព​ភ្លើង​សញ្ញា ស្លាក​សញ្ញា គំនូស​ចរាចរណ៍ និង​ពាក់មួក​សុវត្ថិភាព ប៉ុន្តែ​ក៏​នៅ​តែ​មាន​អ្នកបើកបរ​មួយ​ចំនួន​ នៅ​តែ​ល្មើសច្បាប់​ចរាចរណ៍ និង​មិន​ពាក់មួក​សុវត្ថិភាព ។

ដើម្បី​ការពារ​អាយុជីវិត​អ្នក និង​អ្នក​ដ៏​ទៃ ក៏​ដូច​ជា​ចំណេញ​ពេលវេលា និង​ចំណេញ​ថវិកា សូម​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ពេល​ទោះ​ថ្ងៃ ឬ​យប់ គឺ​គ្រប់ពេល​ដែល​អ្នកបើកបរ ៕

ចរាចរណ៍

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ