ពន្ធដារ បំភ្លឺ​រឿង​«​ស្រុក​ខ្មែរ​អ្នក​ប្រមូល​ពន្ធ​ជិះ Rolls Royce អ្នក​បង់ពន្ធ​ជិះឡាន​ឥត​កៅអី​»


រាជធានី​ភ្នំពេញ ៖ លិខិត​បំភ្លឺ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ បាន​បំភ្លឺ ជុំវិញ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ដែល​ថា «​ស្រុក​ខ្មែរ អ្នក​ប្រមូល​ពន្ធ​ជិះ Rolls Royce អ្នក​បង់ពន្ធ​ជិះឡាន​ឥត​កៅអី​» និង «​ផ្ទុះ​ការ​រិះគន់ មន្ត្រី​ពន្ធដារ ជិះ​សុទ្ធតែ​ឡាន​តម្លៃ​រាប់​លាន ឯ​ពលរដ្ឋ​អ្នក​បង់ពន្ធ​រកតែ​ឡាន​កញ្ចាស់​មួយ​ជិះ​មិន​បាន​ផង​» ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ គឺ​មិន​ពិត​ទេ ធ្វើ​ឲ្យ​សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​យល់​ច្រឡំ​ថា មន្ត្រី​ពន្ធដារ​បាន​ប្រើប្រាស់​រថយន្ត​ប្រណិត Rolls Royce នេះ ។ តាម​ពិត​រថយន្ត​នេះ ជា​របស់​អ្នក​ជាប់ពន្ធ​ដែល​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ជូន​រដ្ឋ ។

ម្យ៉ាងវិញទៀត​ទីតាំង​នៅ​ខាង​មុខ​ច្រកចូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មិនមែន​ជា​ចំណត​សម្រាប់​មន្ត្រី​ពន្ធដារ​បាន​ប្រើប្រាស់​នោះ​ឡើយ គឺ​សម្រាប់​ទុក​ជូន​អ្នក​ជាប់ពន្ធ​ប៉ុណ្ណោះ ។

ការ​បំភ្លឺ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បែប​នេះ បន្ទាប់​ពី​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាល​ថ្ងៃ​ទី​២៧ មេ​សា មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន បាន​បង្ហោះ​រូបភាព​២​សន្លឹក គឺ​មួយ​ជា​រូបភាព​នៅ​មុខ​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​រថយន្ត​ប្រណីត​ទំនើប​តម្លៃ​ខ្ពស់កប់ពពក ម៉ាក Rolls Royce ២​គ្រឿង ចត​យ៉ាង​ឡូយ នៅ​មុខ​ចក្រ​ផ្លូវ​ចូល​តែ​ម្តង ។ ចំណែក​រូបភាព​មួយទៀត​ជា​រូបភាព​កម្មករ​រោងចក្រ ជិះឡាន​ឈ្នួល គ្មាន​កៅអីអង្គុយ​ទេ គឺ​ឈរ ប្រជ្រៀត​គ្នា ។ ដោយ​សរសេរ​ថា “​សូមកុំ​មើល​ស្រាល​នៃ​ប្រទេស​កម្ពុជា​” អ្នក​ណា​ថា ស្រុក​ខ្មែរ​ក្រ គ្រាន់តែ​អ្នក​ប្រមូល​ពន្ធ​ជិះ​សុទ្ធតែ​ឡាន​ម៉ាក Rolls Royce ។ តម្លៃ​ពី $311,900 រហូត​ដល់ $492,425 មុន​នឹង​បង់ពន្ធ​ដារ និង​ថ្លៃ​ដឹក​ជញ្ជូន ដូច្នេះ​ទម្រាំ​ដឹក​ដល់​ស្រុក​ខ្មែរ តម្លៃ​ប្រហែល​ជិត​ឬ​ក៏​ជាង​១​លាន​ដុល្លារ (Around $1,000,000 or more) ។ ហើយ​ចំពោះ​អ្នក​បង់ពន្ធ​ឱ្យ​រដ្ឋ​វិញ ជិះឡាន​ឥត​កៅអី ឥត​ខ្សែក្រវាត់ ហើយ​បាន​ព្រឹក​ខ្វះ​ល្ងាច​” ៕

សេចក្តីបំភ្លឺ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារមានដូចខាងក្រោម ៖

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ