អ្នក​មក​ទទួល​សេវា​បណ្ណ​បើកបរ​ច្រើន​កុះករ រង់ចាំ​ដោយ​រក្សា​គម្លាត ការពារ​ឆ្លង​កូ​វី​ដ​១៩


រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​មក​ទទួល​សេវា​បណ្ណ​បើកបរ​យ៉ាងច្រើន​កុះករ ពិសេស​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ រង់ចាំ​ដោយ​រក្សា​គម្លាត និង​គោលការណ៍​អនាម័យ តាម​ការ​ណែនាំ​របស់​ក្រសួង ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវ និង​ស្នើ​សុំ​ការ​សហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​គម្លាត​តាម​ការ​ណែនាំ ដោយ​មានការ​សម្របសម្រួល​របស់​មន្ត្រី​ផ្ទាល់ ពេល​មក​ទទួល​សេវា​បណ្ណ​បើកបរ និង​បន្ត​រក្សា​ភ្ជាប់​គោលការណ៍​អនាម័យ ពាក់​ម៉ាស​ឲ្យ​ត្រឹមត្រូវ​តាម​ការ​ចាំបាច់ ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា ថ្ងៃ​ទី​០១ ឧសភា ២០២០ មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​អ៊ី​អន​១ និង​អ៊ី​អន​២ និង​គ្រប់​មណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ទាំងអស់​ដំណើរការ​ធម្មតា ដើម្បី​សម្រួល​នឹង​ព​ន្លឿ​ន​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា បច្ចុប្បន្ន មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មាន​ចំនួន ៥​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ (​នៅ​ផ្លូវ​៥៩៨-​ផ្លូវ​ជា​សុ​ផា​រ៉ា​, នៅ​បឹង​បៃតង​ផ្លូវ​ឧកញ៉ា ម៉ុង រិ​ទ្ធី​, នៅ​ចំការ​ដូង​, នៅ​ផ្លូវជាតិ​៦​អា និង​នៅ​បឹង​ស្នោ​) និង ៩​ទីតាំង​ទៀត នៅ​ខេត្ត ព្រះ​វិហារ​, រតនគីរី​, ក្រចេះ​, សៀមរាប​, បាត់ដំបង​, កំពង់ស្ពឺ​, ព្រះ​សីហ​នុ​, កំពង់ចាម និង កំពង់ឆ្នាំង និង​រថយន្ត​ឈៀក​ចល័ត ៣​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ជ្រាប​ជា​ព័ត៌មាន និង​អាច​យក​រថយន្ត​របស់​ខ្លួន​ទៅ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​ប្តូរ​បណ្ណ​បើកបរ​តាម​ទីតាំង​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​បាន ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ