ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក​ម្នាក់​ចង់​ដឹកនាំ​ក្លិប Spurs ម្តងទៀត​មុន​ពេល​លាចាក​លោក​

3 ឆ្នាំ មុន

អតីត​គ្រូបង្វឹក​ក្រុម Tottenham Hotspur លោក Mauricio Pochettino ចង់​វិល​ត្រឡប់​ទៅ​ដឹកនាំ​ក្លិប​នេះ​ម្តងទៀត​នៅ​ថ្ងៃ​ណាមួយ មុន​ពេល​លោក​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់ ។ បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ…

អតីត​គ្រូបង្វឹក​ក្រុម Tottenham Hotspur លោក Mauricio Pochettino ចង់​វិល​ត្រឡប់​ទៅ​ដឹកនាំ​ក្លិប​នេះ​ម្តងទៀត​នៅ​ថ្ងៃ​ណាមួយ មុន​ពេល​លោក​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់ ។

បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បាន​ចាក​ចេញពី Spurs កាលពី​ខែ វិច្ឆិកា ពោល​គឺ ៦ ខែ​បន្ទាប់​ពី​ដឹកនាំ Spurs ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ។

របាយការណ៍​បច្ចុប្បន្ន​បាន​ធ្វើការ​អះអាង​ថា លោក Pochettino គឺជា​គោលដៅ​សំខាន់​របស់​ក្លិប Newcastle United នៅ​ពេល​ដែល​មូលនិធិ​វិនិយោគ​អា​រ៉ាប់​ប៊ី​សា​អូឌីត​របស់​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ចូល​មក​កាន់កាប់ ។

លោក Pochettino ដែល​ចំណាយពេល​ជាង ៥ ឆ្នាំ​នៅ​ជាមួយ Spurs បាន​ប្រាប់ BT Sport ថា «​វា​គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​បាន​បញ្ចប់​ផ្លូវ​ដែល​គ្មាន​នរណា​ចង់​ឲ្យ​វា​បញ្ចប់ ។ ចាប់តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​ចាក​ចេញពី​ក្លិប​នេះ ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​គឺ​ចង់​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណាមួយ និង​ព្យាយាម​បញ្ចប់​ការងារ​ដែល​យើង​មិន​ទាន់​បាន​បញ្ចប់ ។ ពួក​គេ​ខិត​ជិត​ក្លាយជា​ម្ចាស់​ជើងឯក Premier League និង Champions League ទៅ​ហើយ​» ។

បុរស​វ័យ ៤៨ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​ចង់​ត្រឡប់​ទៅ​វិញ ព្រោះ​អ្នកគាំទ្រ​នៅ​ទីនោះ​ពិតជា​ពិសេស​ណាស់​។ ប្រហែលជា ៥ ឆ្នាំ ឬ ១០ ឆ្នាំ​ប៉ុន្តែ​មុន​ពេល​ខ្ញុំ​ស្លាប់ ខ្ញុំ​ចង់ទៅ​ដឹកនាំ Tottenham ម្តងទៀត​» ។

«​ខ្ញុំ​ចង់​ឈ្នះ​ពានរង្វាន់​ជាមួយ Tottenham ព្រោះ​អ្នកគាំទ្រ​ពិតជា​អស្ចារ្យ​ណាស់​រាល់​ក្ដី​ស្រឡាញ់​ដែល​យើង​ទទួល​បាន គឺ​អស្ចារ្យ​ណាស់​ហើយ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​តបស្នង​នូវ​ក្តី​ស្រលាញ់ ដែល​ពួក​គេ​បាន​បង្ហាញ​ដល់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ