ប្រទេសបារាំង ៖ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនបារាំងលោកJEAN BAPTISTE DJEBBARI បានព្រមានថា ចូលក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ បើមិនពាក់ម៉ាសការពារនឹងទទួលការពិន័យចាប់ពីថ្ងៃទី១១ ឧសភា ទៅដល់ទៅ១៣៥អឺរ៉ូ ។ លោកអះអាងបែបនេះក្នុងបទសម្ភាសន៍មួយជាមួយកាសែត PARISIEN ចេញផ្សាយនាថ្ងៃទី១ ឧសភា ។
នាយករដ្ឋមន្ត្រីបារាំងលោកអេឌូអាដហ្វីលីបធ្លាប់គូសបញ្ជាក់កាលពីថ្ងៃទី២៨ មេសាថា ការពាក់ម៉ាសនិងការគោរពវិធានការគម្លាតសង្គម នឹងជាកាតព្វកិច្ច ក្នុងផ្នែកដឹកជញ្ជូនសាធារណៈ ក្នុងរយៈពេលយ៉ាងតិច៣សប្ដាហ៍ ក្រោយបញ្ចប់ការបង្ខាំងមិនឲ្យចេញក្រៅនាថ្ងៃទី១១ ឧសភាខាងមុខនេះ ។
លោក JEAN BAPTISTE DJEBBARIគូសគូសបញ្ជាក់ថា កងកម្លាំងប៉ូលិសនឹងទទួលបន្ទុកធ្វើឲ្យមានការគោរពកាតព្វកិច្ចនេះ ហើយបណ្ដាផ្នែកសន្តិសុខរបស់ប្រតិបត្តិករដឹកជញ្ជូនក៏ជួយក្នុងរឿងនោះដែរ ។ ក្នុងករណីមិនគោរពនឹងរងការពិន័យ ។
បណ្ដាមនុស្សដែលចង់ជិះរថភ្លើងលឿន តាក់ស៊ី ឬចូលក្នុងស្ថានីយមួយ ដោយគ្មានពាក់ម៉ាសនឹងអាចបដិសេធមិនឲ្យចូល ។ ប្រសិនបើនៅបំពាននោះនឹងទទួលការពិន័យ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ