ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​អះអាង​ថា ​មាន​ភស្ដុ​តាង​ដែល​វីរុស​មាន​​ប្រភព​ពី​មន្ទីរពិសោធន៍​វូ​ហាន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពេល​អ្នកកាសែត​សួរលោក​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​ថា តើ​វីរុស COVID-19 មាន​ប្រភព​ចេញពី​វិទ្យាស្ថាន​សិក្សា​វីរុស​ក្រុងវូ​ហាន​ចិន​ដូច​ការ​ជឿជាក់​របស់​លោក​មែនឬយ៉ាងណា ? ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ត្រាំ ឆ្លើយ​ថា…

សហរដ្ឋអាមេរិក ៖ ពេល​អ្នកកាសែត​សួរលោក​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​ថា តើ​វីរុស COVID
-19 មាន​ប្រភព​ចេញពី​វិទ្យាស្ថាន​សិក្សា​វីរុស​ក្រុងវូ​ហាន​ចិន​ដូច​ការ​ជឿជាក់​របស់​លោក​មែនឬ
យ៉ាងណា ? ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ត្រាំ ឆ្លើយ​ថា មែនហើយ ! មែនហើយ ។

កាលពី​ថ្ងៃ​ទី​៣០ មេ​សា លោក​ដូ​ណា​ល់ ត្រាំ​និយាយ​ថា លោក​គ្រោង​យកពន្ធ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​ចិន ក្រោយ​ពី​ឃើញ​ភស្ដុ​តាង​នានា​ដែលអាច​ឲ្យ​គេ​គិត​ថា វីរុស COVID-19 មាន​ប្រភព​ពី
មន្ទីរពិសោធន៍​ចិន​នៅ​វូ​ហាន​ដែល​នា​ពេល​ថ្មី​ៗ​នេះ​លោក​ត្រាំ​ចោទ​ពី​បទ​គ្មាន​តម្លាភាព ។ លោក​ត្រាំដែល​ពុំ​បាន​បញ្ជាក់​ថា​តើ​ភស្ដុ​តាង​ទាំងនេះ​មាន​អ្វី្វ​ខ្លះ​នោះ​បាន​បន្ត​ថា​ជា​ផលវិបាក​លោក​អាច​យក​ពន្ធគយ​ដាក់​ទណ្ឌកម្ម​ពី​ចិន ។

ឮពេល​សួរ​ពី​លទ្ធភាព​ដែល​សហរដ្ឋអាមេរិក​មិន​សងបំណុល​ចិន​ជា​ការ​តបត លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​អាច​ធ្វើ​ផ្សេង​ពី​នេះ ។ ខ្ញុំ​អាច​ធ្វើ​ដូច​អ្វី​ដែល​ខ្ញុំបង្កើត​ពន្ធគយ ដែល​មាន​ក្នុង​ឱកាស​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ។

ផ្នែក​ស៊ើប​ការណ៍​អា​មេ​រិ​កថា​វីរុស​មិន​បង្កើត​ដោយ​មនុស្ស​ឡើយ
ផ្នែក​ស៊ើប​ការណ៍​អា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​៣០ មេ​សា​ថា វីរុស​នោះ​ពុំ​មែន​បង្កើត​ឡើង​ដោយ
មនុស្ស​ឬ​ក៏​ការ​ប្រែក្លាយ​ហ្សេ​នី​ទិ​ក​ឡើយ ។ សេចក្ដីថ្លែងការណ៍​ដ៏​កម្រ​នោះ​របស់​ផ្នែក​ស៊ើប​ការណ៍​អា​មេ​រិ​កកើត​មាន​បន្ទាប់​ពី​លោក​ដូ​ណា​ល់​ត្រាំពុំ​​បដិសេធ​ទាមទារ​ឲ្យ​ចិន​ចេញ​សងការ​ខូចខាត ដោយសារ​ការ​ឆ្លង​វីរុស​នេះ​ដែល​លេច​ចេញដំបូង​នៅ​ចិន ។

ផ្នែក​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៣០ មេ​សា នោះ​ថា ពុំ​ុ​អាច​ធ្វើការ​សន្និដ្ឋាន​ដែល​ថា
វីរុស COVID-19 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស ឬ​ការ​ប្រែក្លាយ​ខាង​ហ្សេ​នី​ទិ​ក ដែល​បែប​នេះ​ជា​ការ​បដិសេធន៍​ពាក្យ​ចចាមអារ៉ាម​ដែល​លេច​ចេញ​ច្រើន​នៅ​សហរដ្ឋអាមេរិក​និង​ក្នុងប្រទេស​ឯទៀត​ៗ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ការិយាល័យ​ជាតិ​ស៊ើ​ប​ការណ៍​គូសបញ្ជាក់​ថា ផ្នែក​ស៊ើ​ប​ការណ៍ យល់​ឃើញ​ស្របគ្នា​នឹង​ការ​យល់​ឃ្រើ​ញ​របស់​សហគម​ន៍៍​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​លើក​ឡើង​ថា វីរុស​COVID-19 ពុំ​មែន​បង្កើត​ឡើង​ដោយ​មនុស្ស ឬការ​ប្រែក្លាយ​ហ្សេ​នី​ទិ​ក​ឡើយ ។

ចិន​ឆ្លើយ​តប​វិញ​ការ​គំរាម​របស់​លោក​ត្រាំ
បន្ទាប់​ពី​ការ​គំរាម​សងសឹក​ថ្មី​ៗ​ពី​សំណាក់​លោក​ត្រាំ​ចំពោះ​ក្រុង​ប៉េ​កាំ​ង​ដែល​ថា ចិន​ជា​អ្នក
ទទួល​ខុសត្រូវ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក GENG
SHUANG​អះអាង​ថា វីរុស​នោះ​ជាស​ត្រូវ​មិនមែន​តែ​របស់​ប្រទេស​លោក​ទេ តែ​ជាស​ត្រូវ​របស់​មនុស្សជាតិ​ទាំងមូល ។

អ្នកនាំពាក្យ​រូប​នេះ​ធ្វើ​អត្ថាធិប្បាយ​ថា ទាក់ទិន​នឹង​ការ​ទទួលខុសត្រូវ​យើង​និយាយ​រួច​ហើយ​ជា​ច្រើន​លើក​ថា វីរុស​ជាស​ត្រូវ​រួម​របស់​មនុស្សជាតិ ។ ចិន​ក៏​ជា​ផ្នែក​មួយ​នៃ​អ្នក​ឆ្លង​ដែរ ហើយ​មិន
មែន​ជា​អ្នក​ផ្សំ​គំនិត​របស់​វីរុស​ឡើយ ។ លោក​អះអាង​ទៀត​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​រួបរួម​គ្នា
ដើម្បី​ជម្នះ​សភាពការណ៍​បច្ចុប្បន្ន ។ តាម​លោក​ត្រាំថា ចិន​មិន​ចង់​ឲ្យ​លោក​ជាប់​ឆ្នោត​ប្រធានាធិ​បតី​ជា​ថ្មី​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ