គ្រឿងសមុទ្រនៅតែមានទីផ្សារបើទោះបីរងផលប៉ះពាល់ពីវីរុសកូវីដ-១៩
- ភ្នំពេញ
ខេត្តព្រះសីហនុ ៖ អ្នកបើកទូកនេសាទ ជាទូកប្រភេទកន្ទុយវែងបំពាក់ម៉ាស៊ីនបាត ឈ្មោះ លោក ម៉ែន ផល្លា អាយុ ៤០ឆ្នាំ…
ខេត្តព្រះសីហនុ ៖ អ្នកបើកទូកនេសាទ ជាទូកប្រភេទកន្ទុយវែងបំពាក់ម៉ាស៊ីនបាត ឈ្មោះ លោក ម៉ែន ផល្លា អាយុ ៤០ឆ្នាំ…
ខេត្តព្រះសីហនុ ៖ អ្នកបើកទូកនេសាទ ជាទូកប្រភេទកន្ទុយវែងបំពាក់ម៉ាស៊ីនបាត ឈ្មោះ លោក ម៉ែន ផល្លា អាយុ ៤០ឆ្នាំ រួមជាមួយកម្មករនៅលើទូកចំនួន ៤នាក់ទៀតដែល នេសាទ ត្រីបាឡាំងលើដែនសមុទ្រខេត្តព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃទី ២៩ខែមេសា ឆ្នាំ ២០២០ មកនេះទាំងទឹកមុខរីករាយថា បើទោះបីជាពិភពលោករងការវាយប្រហារដោយមេរោគប្រភេទ ថ្មី Covid-19 ហើយបានរាលដាលដល់ប្រទេសកម្ពុជាក្តី ក៏មិនបានបណ្តាលឱ្យប៉ះពាល់ដល់ មុខរបរនេសាទត្រី បង្គា និងផលនេសាទជាច្រើនមុខផ្សេងទៀតដែរ ។
លោកបានឱ្យដឹងទៀតថា នៅពេលដែលសកលលោកបានផ្ទុះមេរោគប្រភេទថ្មី Covid- 19 សកម្មភាពរបស់ប្រជានេសាទនៅខេត្តព្រះសីហនុនៅតែបន្តការចេញនេសាទលើដែន សមុទ្រហើយទទួលបានផលនេសាទមានលក្ខណៈជាធម្មតា ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារ បាន ហើយការធ្វើដំណើរចេញទៅនេសាទ មានរយៈពេលយ៉ាងយូរមួយសប្តាហ៍ ហើយក្នុង មួយថ្ងៃអាចនេសាទត្រី បង្គា និង មឹក បានចាប់ពី ៦០០គីឡូក្រាម ដល់ ២តោន ហើយក្នុងរដូវ វស្សាការនេសាទទទួលបានផលនេសាទច្រើនជាងរដូវប្រាំង ។
ម្ចាស់ទូកនេសាទនៅកំពង់ផែរច្រកទំនប់រលក ស្ថិតក្នុងមណ្ឌល ៣ សង្កាត់លេខ ១ ក្រុង/ខេត្តព្រះសីហនុ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ផលដែលនេសាទបានមាន ទីផ្សារងាយលក់ដូរ ដោយសារមាន អ្នកចាំទទួលទិញនៅលើដែនសមុទ្រកន្លែងនេសាទផ្ទាល់ តែម្តងយកមកលក់នៅទីផ្សារ ។ ក្នុងនោះបង្គា ក្តាមសេះ ប្រភេទលេខ ១ គិតជាមធ្យមក្នុង ១គី ឡូក្រាម មានតម្លៃពី ៤០០០០រៀល ដល់ ៥០០០០រៀល ។ ប្រភេទលេខ ២ ក្នុង ១គីឡូក្រាម មានតម្លៃគិតជាមធ្យមចាប់ពី ២៥០០០រៀល ដល់ ៣០០០០រៀល ។ ដោយឡែកមឹកត្រីមាន តម្លៃជាមធ្យមក្នុង ១គីឡូក្រាមមានតម្លៃចន្លោះពី ២៥០០០រៀល ដល់ ៣០០០០រៀល ទៅតាម ប្រភេទមឹក ។
អាជីវករលក់ម្ហូបជាផលនេសាទសមុទ្របានឱ្យដឹងដែរថា ខណៈដែលមេរោគ Covid- 19 មានការធូរស្បើយមិនមានអ្នកឆ្លងបន្តទៀត ទីផ្សារផលនេសាទសមុទ្រក៏កាន់តែល្អប្រសើរ ឡើងវិញហើយដែរ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃទី ២៩ខែមេសា ឆ្នាំ ២០២០មកនេះថា ប្រជានេសាទនៅខេត្តព្រះសីហនុ មានបញ្ហាប្រឈមតិចតួចលើកម្មករដោយសារទីផ្សារការងារមានច្រើន ។
លោកបន្តទៀតថា បច្ចុប្បន្ន លោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បាននិងកំពុងតែយកចិត្តទុកដាក់តាមការណែរនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបំផុសយ៉ាងសកម្មលើវិស័យកសិកម្មនៅតាមមូលដ្ឋានដូចជាការដាំដុះបន្លែធម្មជាតិ ការចិញ្ចឹមត្រី បង្គា ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ