ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃ​ឈ្មោល​ព្យាយាម​ទាក់​ហ្វូង​ដំរី​ញី​មិន​​សម្រេច ក៏​ចេញពី​ភូមិ​១​ទៅ​អុកឡុក​ភូមិ​១​ទៀត

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អស់​រយៈពេល​១១​ថ្ងៃ​មក​ហើយ ដែល​​ដំរីព្រៃ​បាន​ចូល​ទៅ​អុកឡុក​ភូមិឋាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ រហូត​ធ្វើ​ឲ្យ​ផ្ទះ​អ្នក​ភូមិ​មួយ​ខ្នង​រង​ការ​ខូចខាត​ដោយសារ​ដំរី​តប់ ចំណែក​អ្នក​ភូមិ​មិន​ហ៊ាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​នោះ​ទេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អស់​រយៈពេល​១១​ថ្ងៃ​មក​ហើយ ដែល​​ដំរីព្រៃ​បាន​ចូល​ទៅ​អុកឡុក​ភូមិឋាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ រហូត​ធ្វើ​ឲ្យ​ផ្ទះ​អ្នក​ភូមិ​មួយ​ខ្នង​រង​ការ​ខូចខាត​ដោយសារ​ដំរី​តប់ ចំណែក​អ្នក​ភូមិ​មិន​ហ៊ាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​នោះ​ទេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២១ មេ​សា រហូត​ដល់​ថ្ងៃ​ទី​០១ ឧសភា មាន​រយៈពេល​១១​ថ្ងៃ​ហើយ ដែល​ដំរីព្រៃ​បាន​ចូល​មក​រក​ញី​ដល់​ក្នុងភូមិ​។ ហើយ​ពេល​ដែល​វា​ចូល​មក​ដំបូង គឺ​វា​បាន​នៅ​ក្រវែល​ៗ​ដំរី​ញី​ស្រុក​ចំនួន​៤​ក្បាល​នៅ​ភូមិ​ពូ​ត្រុំ​ថ្មី សង្កាត់រ​មនា ។ ក្រោយ​ដំរីព្រៃ​នោះ​ព្យា​យាម​ទាក់ដំរី​ស្រុក​ជា​ច្រើន​ថ្ងៃ​មិន​បាន​សម្រេច វា​ក៏​ដើរ​ចេញពី​ភូមិ​ពូ​ត្រុំ​ថ្មី កាត់​ព្រៃ និង​ចំការ​អ្នកស្រុក ឆ្ពោះទៅ​ភូមិ​ពូ​ត្រុំ (​ភូមិ​ដំរី​ជាន់​) រហូត​ឈាន​ដល់​វា​ឈ្មុល​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ខូចខាត​អស់​មួយ​ខ្នង​។

លោកនាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​បាន ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា មន្ត្រី​នៅ​មិន​ទាន់​មាន​ន​វិធានការ​អ្វី​បន្ថែម​នោះ​ទេ ដោយ​បាន​ត្រឹម​តាម​ឃ្លាំមើល​ពី​សកម្មភាព​របស់​វា​តែ​ប៉ុណ្ណោះ​។ ហើយ​ករណី​នេះ​ក្រៅពី​ប្រើ​របៀប​សាម​ញ្ញា​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ​។

ទោះជា​យ៉ាងណា នៅ​ថ្ងៃ​ទី​០១ ឧសភា នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ទេ​។

ចំណែក​មហាជន​ក៏​បាន​លើក​ឡើង​ថា ខេត្តមណ្ឌលគិរី​ជា​តំបន់​សម្បូរ​ព្រៃ​ភ្នំ ហើយ​សម្បូរ​សត្វ​ព្រៃធំ​ៗ ហេតុ​អ្វី​អាជ្ញាធរ ជា​ពិសេស​មន្ទីរ​ជំនាញ​មិន​មាន​ត្រៀម​ឧបករណ៍​បង្ការ​ហានិភ័យ​ដែល​កើត​មាន​ឡើង? ហើយ​អង្គការ​ចិញ្ចឹមសត្វ​ដំរី ដែល​មាន​សត្វ​ដំរី​ជាង​១០​ក្បាល ក៏​មិន​មាន​វិធី​សាស្ត្រ​ដើម្បី​បង្ការ​ករណី​នេះ​ទៅ​ទៀត​។ ដោយ​គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ សត្វ​ដំរីចុះប្រេង​មួយ​ក្បាល ត្រូវ​បាញ់​សម្លាប់​ព្រោះតែ​មិន​មាន​កាំភ្លើង​បាញ់​សន្លប់​។ ដែល​នោះ​ជា​បទ​ពិសោធន៍​ដ៏​ឈឺចាប់ ខណៈ​ប្រទេស​កម្ពុជា​មាន​សត្វ​ប្រភេទ​កម្រ បែរជា​ត្រូវជា​បាញ់​សម្លាប់ ព្រោះតែ​គ្មាន​កិច្ច​អន្តរាគមន៍​ច្បាស់លាស់​ពី​អ្នក​ពាក់ព័ន្ធ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ