ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារា​សម្តែង​មាន​ឈ្មោះ​​បោះ​សំឡេង​កាលពី​ជិត​១០​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនិកជន​មួយ​ចំនួន​ប្រហែលជា​នៅ​ចាំ​ឈ្មោះ​តារា​សម្តែង​ផ្កាយ វ​លក្ខណ៍ ដែល​ធ្លាប់​សាង​ស្នាដៃ​សិល្បៈ​អំឡុង​មានឈ្មោះ​បោះ​សំឡេង​។ អ្នក​នាង​បាន​ចាក​ឆ្ងាយ​សិល្បៈ​ជា​ច្រើន​ឆ្នាំ ក្រោយ​ជួប​ស្នេហ៍ ហើយ​ក៏​ទទួល​បានកូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ យ៉ាង​ណា​មិញ…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនិកជន​មួយ​ចំនួន​ប្រហែលជា​នៅ​ចាំ​ឈ្មោះ​តារា​សម្តែង​ផ្កាយ វ​លក្ខណ៍ ដែល​ធ្លាប់​សាង​ស្នាដៃ​សិល្បៈ​អំឡុង​មានឈ្មោះ​បោះ​សំឡេង​។ អ្នក​នាង​បាន​ចាក​ឆ្ងាយ​សិល្បៈ​ជា​ច្រើន​ឆ្នាំ ក្រោយ​ជួប​ស្នេហ៍ ហើយ​ក៏​ទទួល​បានកូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ យ៉ាង​ណា​មិញ ផ្កាយ វ​លក្ខ​ណ៏ នៅ​តែ​ចិញ្ចឹមចិត្ត​បោះ​ជំហាន​ក្នុង​សិល្បៈ​ឡើង​វិញ ប្រសិនបើ​មាន​ពេលទំនេរ ព្រោះ​ញឹកញយ​នាង​ប្រាប់​អ្នកសិល្បៈ​ថា ចង់​វិល​មក​វិញ​។

ផ្កាយ វ​លក្ខណ៍ ជាតា​រា​ធ្លាប់​ចែងចាំង មានឈ្មោះ​អំឡុង​ជិត​១០​ឆ្នាំ​មុន ដោយ​ប្រមូល​បាន ការងារ​សម្តែង ផ្នែក​ថត​ខារ៉ាអូខេ ច្រើន​លើសលុប​ឱ្យ​ផលិតកម្ម​ក្រៅ​ស្រុក​។ អ្នក​នាង​ក៏​មានឱកាស​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់ ដូច​ជា​បារាំង អូស្ត្រាលី អា​មេ​រិ​ក​ជាដើម​។ មានឈ្មោះ មាន​សម្រស់ ផ្កាយ វ​លក្ខ​ណ៏ មិន​ទទួលយក​ស្នេហ៍​បុរស​ក្រៅ​ស្រុក​នោះ​ទេ ពោល​គឺ​អ្នក​នាង​បាន​ប្រគល់​ស្នេហ៍​ឱ្យ អ្នក​ក្នុងស្រុក​។

យ៉ាងណាមិញ​ពេល​នេះ អ្នក​នាង​ក្រៅពី​មើលថែ​ទាំ​ជីវិត​ក្នុង​រង្វង់​គ្រួសារ ក៏​ឃើញ​ឆ្លៀត ពេល​ចូលរួម​តាម​កម្មវិធី​នានា​របស់​មិត្ត​សិល្បករ ដូច​ជា​ជប់លៀង ខួបកំណើត ពិធី​មង្គលការ​ជាដើម​។ អ្វី​ដែល​ប្លែក​អ្នក​នាង​នៅ​តែ​ស្អាត ហើយ​ជីវភាព​ហ៊ឺហារ បង្ហាញ​ស្នាមញញឹម ឱ្យ​សិល្បៈ​ជំនាន់​ក្រោយ​មើលឃើញ​។

បើ​រំលឹក​ឡើង​វិញ​ឱ្យ​កាន់តែ​ឫសគល់​នោះ អ្នក​នាង ផ្កាយ​វ​លក្ខណ៍ ក៏​ជា​អតីត​ក្រុម​កំប្លែង​ជាមួយ​នាយ​ក្រឹម​ដ៏​ជំនាញ​ម្នាក់​ដែល​មាន​ថ្វីមាត់​និយាយ​យ៉ាង​គួរ​ឱ្យ​ចាប់អារម្មណ៍​។

ហើយ​នៅ​ពេល​សួរនាំ​រឿង​ចូល​សិល្បៈ​ជា​ថ្មី អ្នក​នាង​ថា នៅ​តែ​ត្រៀម​ចិត្ត តែ​រង់ចាំ​បញ្ហា​កូ​វី​ដ​១៩​ស្ងប់​សិន ទើប​គិត ។ ម្យ៉ាង​ក្រុម​ផលិតករ​នានា ក៏​គេ​ចាំ​ឱ្យ​ស្ងាត់​កូ​វី​ដ​១៩ ទើប​សម្រុក​ថត​ឡើង​វិញ​។ ដូចនេះ​នាង​រំពឹង​ថា ក្រោយ​ស្ងប់​បរិយាកាស​កូ​វី​ដ​១៩ សិល្បករ​ទាំងអស់ និង​មានការ​ងារ​ធ្វើ​ឡើង​វិញ​ពេញដៃ​ជើង​ម្តងទៀត ហើយ​កុំ​ភ្លេច​រក្សា​អនាម័យ​ឱ្ បាន​ខ្ពស់​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ