ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ Man City ម្នាក់​ថា​ កីឡាករ​ភាគច្រើន​ភ័យ​ខ្លាច​ពេលលី​គ​​ចាប់ផ្តើម​​ឡើង​​​​​វិញ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ​៖ ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្លិប Manchester City បាន​និយាយ​ថា កីឡាករ​ភាគច្រើន​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់ផ្តើម​សកម្មភាព​បាល់ទាត់​ឡើង​វិញ…

ប្រទេស​អង់គ្លេស ​៖ ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្លិប Manchester City បាន​និយាយ​ថា កីឡាករ​ភាគច្រើន​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់ផ្តើម​សកម្មភាព​បាល់ទាត់​ឡើង​វិញ នៅ​ពេល​ដែល​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វី​ដ​-១៩ នៅ​តែ​កំពុង​បន្ត ។

ក្របខ័ណ្ឌ Premier League សង្ឃឹមថានឹង​បន្ត​រដូវ​កាល​ឡើង​វិញ​នៅ​ថ្ងៃ​ទី ៨ ខែ មិថុនា ដែល​នឹង​តម្រូវ​ឲ្យ​កីឡាករ​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា ខាង​មុន​នេះ ។

ក្លិប​កំពូលៗ​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​ពី​ជម្រើស​សម្រាប់​ការ​ចាប់ផ្តើម​លី​គ​ឡើង​វិញ ។
Sergio Aguero ដែល​បច្ចុប្បន្ន​មាន​វ័យ ៣១ ឆ្នាំ​បាន​និយាយ​ថា «​កីឡាករ​ភាគច្រើន​មានការ​ភ័យ​ខ្លាច ព្រោះ​ពួក​គេ​មានកូន និង​គ្រួសារ​ដែល​ត្រូវ​មើលថែ​» ។

ថ្លែង​ទៅ​កាន់​ស្ថានីយ៍ទូរទស្សន៍​អា​ហ្ស​ង់​ទី​ន El Chiringuito កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​បន្ថែម​ថា «​ខ្ញុំ​ពិតជា​ខ្លាច ប៉ុន្តែ​ខ្ញុំ​ជាមួយ​មិត្ត​ស្រី​នៅ​ទី​នេះ ហើយ​ពួក​យើង​នឹង​មិន​មាន​ទំនាក់​ទំ​នងជាមួយ​មនុស្ស​ផ្សេង​ទៀត​ទេ ។ ខ្ញុំ​បាន​នៅ​ក្នុងផ្ទះ​របស់ខ្ញុំ​មិន​ចេញ​ទៅ​ណា ហើយ​មនុស្ស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​អាច​ឆ្លង​បាន​គឺ មិត្ត​ស្រី​របស់ខ្ញុំ​»​។

ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី ១៣ ខែ មីនា ដោយសារ​តែ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ប៉ុន្តែ​ក្លិប​ទាំងអស់​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បញ្ចប់​លី​គ​នៅ​រដូវ​កាល​នេះ​។

ការ​ប្រកួត​ទាំងអស់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បិទទ្វារ​កីឡដ្ឋាន ហើយ​លី​គ​កំពុង​ពិចារណា​ក្នុង​ការ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដោយ​ឥត​គិតថ្លៃ ។

Aguero បាន​និយាយ​ថា ខ្លួន​និង​មិត្ត​រួម​ក្រុម Man City មានការ​ភ័យ​ខ្លាច ហើយ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត នៅ​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​ធ្វើការ​ហ្វឹកហាត់​វិញ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ