ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ អត់​ចេះ​រើសអើងនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ក៏​រក​ឃើញ​ថា ​មាន​ជំងឺឆ្លង​​ដែរ

3 ឆ្នាំ មុន

រុ​ស្សី​៖ ការ​ធ្វើតេស្ត​វិជ្ជមាន​របស់​គាត់​បាន​កើតឡើង​នៅ​ថ្ងៃ​តែ​មួយ ដែល​ប្រទេស​រុ​ស្ស៊ី​បាន​កត់ត្រា​ចំនួន ៧.០៩៩ ករណី​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​លើស ១០០.០០០ នាក់​។ លោក Mishustin ត្រូវ​បាន​ទទួល…

រុ​ស្សី​៖ ការ​ធ្វើតេស្ត​វិជ្ជមាន​របស់​គាត់​បាន​កើតឡើង​នៅ​ថ្ងៃ​តែ​មួយ ដែល​ប្រទេស​រុ​ស្ស៊ី​បាន​កត់ត្រា​ចំនួន ៧.០៩៩ ករណី​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​លើស ១០០.០០០ នាក់​។

លោក Mishustin ត្រូវ​បាន​ទទួល តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​កាលពី​ខែមករា​ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ដោះស្រាយ​ការ​រីក​រាលដាល​ជម្ងឺ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។​

ទូរទស្សន៍​រុ​ស្ស៊ី​បាន​បង្ហាញ លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀ​ពូ​ទី​ន​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​គាត់​នៅ​ក្នុង​មន្ទី​ពេទ្យ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វី​ដេ​អូ​នោះ​ថា​“ ខ្ញុំ​ទើបតែ​ដឹង​ថា​ការ​ធ្វើ​តេ​ស្តិ៍​លើ​មេរោគ​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​វិជ្ជមាន​” ។​

លោក Mishustin បាន​ស្នើ​ថា​ឧបនាយករដ្ឋមន្ត្រី​ទី​មួយ​លោក Andrei Belousov គួរតែ​ឡើង​ជំនួស លោក ហើយ​លោកពូ​ទី​ន​បាន​យល់ព្រម លោកពូ​ទី​ន​បាន​ប្រាប់​គាត់​ថា លោក Mikhail Mishustin អ្នក​គឺជា​មនុស្ស​សកម្ម​ម្នាក់​។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​។​លោក Mikhail Mishustin គឺជា​អ្នកនយោបាយ​ជាន់ខ្ពស់​ដំបូង​គេ ដែល​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ covid 19 នេះ​។

លោក Mishustin ផ្ទាល់​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​ជម្រុញ​ឱ្យ​ប្រជាជន​រុ​ស្ស៊ី​ទាំងអស់​ត្រូវ​គិតពិចារណា​ឱ្យ​បាន​ម៉ឺងម៉ាត់​និង​ស្នាក់​នៅផ្ទះ​រយៈពេល ១១ ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សម្រាក​នៃ​ខែឧសភា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ