ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការទូទៅក្លិប Spurs ម្នាក់​ដឹកបន្លែ​​​​​​ចែក​ជូន​ប្រជាជន​រង​គ្រោះ​ដោយ​វិបត្តិ កូវីដ​១៩

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​៖ អ្នកចាត់ការ​ទូទៅ​ក្លិប Tottenham Hotspur លោក Jose Mourinho បាន​បង្ហាញ​សកម្មភាព​ដឹក​ជញ្ជូន​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ ពី​សួន​ដំណាំ​របស់​ក្លិប​ផ្ទាល់ ដើម្បី​ចែក​ដល់​ទូ​ទាំង​សហគមន៍…

ប្រទេស​អង់គ្លេស​៖ អ្នកចាត់ការ​ទូទៅ​ក្លិប Tottenham Hotspur លោក Jose Mourinho បាន​បង្ហាញ​សកម្មភាព​ដឹក​ជញ្ជូន​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ ពី​សួន​ដំណាំ​របស់​ក្លិប​ផ្ទាល់ ដើម្បី​ចែក​ដល់​ទូ​ទាំង​សហគមន៍ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ។

នៅ​ក្នុង​រូបភាព​ដែល​បាន​បង្ហោះ​ដោយ​ក្លិប Spurs លោក Mourinho ត្រូវ​បាន​គេ​មើលឃើញ​ថា ពាក់​ម៉ាស និង​ស្រោមដៃ​ការពារ​ពេល​ដឹក​ដំណាំ​ស្រស់​ៗ ពី​ចំការ​ដំណាំ​ដាំ​ដោយ​ផ្ទាល់​របស់​ក្លិប ដើម្បី​ទុក​ផ្គត់ផ្គង់​សម្រាប់​កីឡាករ​ឈុត​ធំ ក្នុង​ការ​ចែកចាយ​ដល់​អ្នក​ងាយ​រង​គ្រោះ​អំឡុង​ពេល​មាន​វិបត្តិ​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​តំបន់​ជា​ពិសេស​ជន​ចាស់ជរា ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ Spurs បាន​ឲ្យ​ដឹង​ថា «​ថ្ងៃនេះ (​ថ្ងៃ​ពុធ​) លោក Jose Mourinho បាន​ធ្វើការ​ចែកចាយ​ផលិតផល​ស្រស់​ៗ នៅ​ស​ប្តា​ហ៍​ដំបូង​ពី​សួន​ដំណាំ​របស់​ក្លិប​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​យើង ទៅ​កាន់​មជ្ឈមណ្ឌល​ចែកចាយ​អាហារ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​កីឡដ្ឋាន​របស់​យើង​»​។

«​ការ​ចែកចាយ​របស់​លោក​រួម​មាន បន្លែ និង​ផ្លែ​ឈើ​សរីរាង្គ​ស្រស់​ៗ ដែល​ជា​ធម្មតា​សម្រាប់​ផ្គត់ផ្គង់​ដល់​កីឡាករ​ឈុត​ធំ ដែល​នឹង​ត្រូវ​ចែកចាយ​ដល់​អ្នក​ដែល​ត្រូវ​បាន​កំណត់​ថា មាន​តម្រូវការ​បំផុត​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​យើង​»​។

«​ការ​ផ្តល់​ស្បៀងអាហារ​ប្រមាណ ២,៨០០ កញ្ចប់​ត្រូវ​បាន​ធ្វើ​ឡើង​ពី​មជ្ឈមណ្ឌល​ក្នុងអំឡុងពេល​នេះ ដែល​ផ្តល់​ដល់​គ្រួសារ​ប្រមាណ ១.៥០០ គ្រួសារ​នៅ​ក្នុង​តំបន់ Haringey» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ