ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The Peak កោតសរសើរ​ក្រុមហ៊ុន​សាង​សង់​ថ្មី​ដែល​នៅ​តែ​បន្ត ទោះ​ប្រឈម​​នឹង​កម្លាំង​ពលកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​គម្រោង​អគារ The Peak បាន​កោតសរសើរ​ដល់​ដល់​ក្រុមហ៊ុន​អ្នក ម៉ៅ​ការ​សំណង់​ថ្មី​របស់​ខ្លួន​ដែល​ខិតខំ​ធ្វើការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​បញ្ចប់​គម្រោង​អគារ​ទៅ​តាម​ការ​គ្រោងទុក បើ​ទោះបីជា​មានការ​ប្រឈម​នឹង​កម្លាំង​ពលកម្ម…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​គម្រោង​អគារ The Peak បាន​កោតសរសើរ​ដល់​ដល់​ក្រុមហ៊ុន​អ្នក ម៉ៅ​ការ​សំណង់​ថ្មី​របស់​ខ្លួន​ដែល​ខិតខំ​ធ្វើការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​បញ្ចប់​គម្រោង​អគារ​ទៅ​តាម​ការ​គ្រោងទុក បើ​ទោះបីជា​មានការ​ប្រឈម​នឹង​កម្លាំង​ពលកម្ម និង​ការ​ពន្យារពេល​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​យ៉ាងណា​ក៏​ដោយ ។

លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន China Railway Urban Construction Group ដែល​ជា​ក្រុមហ៊ុន​សាងសង់​គម្រោង​អគារ The Peak ដែល​ទើប​ទទួល​បាន​សិទ្ធិ​ក្នុង ការ​បន្ត​សាងសង់​ពី​ក្រុមហ៊ុន​សាងសង់​ចាស់ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន អកស៍​ឡី ជេ​ម Oxley Gem (Cambodia) ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន CRUCG ជាមួយនឹង​ឱកាស​ក្នុង​ការ​គ្រប់គ្រង​គម្រោង​ដ៏​អស្ចារ្យ​នេះ ។

លោក​បន្ត​ថា ការ​គាំទ្រ និង​ការ​ណែនាំ​ជា​បន្តបន្ទាប់​របស់​ពួក​គេ​បាន​ផ្ដល់​ជា​ឥទ្ធិពល​ដ៏​មាន សារៈ​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​យើង​ទទួល​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ខែ​ចាប់តាំងពី​យើង​បាន​ចាប់ផ្តើម​ធ្វើ​ការងារ​នេះ​កាលពី​ខែមីនា ឆ្នាំ​២០២០ ។

ដោយឡែក​ក្រុមហ៊ុន អកស៍​ឡី ជេ​ម Oxley Gem សូម​ធ្វើការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន CRUCG ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ ផ្តោត​លើ​ការងារ​គម្រោង ហើយ​យើង​មាន​សេចក្តី​សោមនស្ស​ដោយ​ដឹង​ថា​ក្រុមហ៊ុន CRUCG បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់ ដើម្បី​ផ្តល់​នូវ​កន្លែងធ្វើការ​ដែល​មាន សុវត្ថិភាព​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

លោក​ឧកញ៉ា សៀ ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd បាន មាន​ប្រសាសន៍​ថា វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើការ​សន្យា​ក្នុង​ពេលវេលា​ដ៏​ល្អ ប៉ុន្តែ​ពិ បាក​ចេញ​ជា​លទ្ធផល​ជា​ពិសេស​នៅ​ក្នុង​បរិយាកាស​ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ ។ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ខ្លាំង និង​មាន​បទ​ពិសោធ​ដូច​ជា​ដៃគូ​របស់​យើង គឺ​ក្រុមហ៊ុន Oxley Holdings Limited អាច​បង្វែរ​ស្ថានភាព​បាន​យ៉ាង​ឆាប់រហ័ស​ដើម្បី​ធ្វើការ ឆ្ពោះទៅ​រក​ការ​បញ្ចប់​គម្រោង​នេះ​ប្រកបដោយ​ភាព​ជោគជ័យ ។

លោក Ching Chiat Kwong (​ជី​ង ជៀត​វង់ ) អគ្គនាយក និង​ជានា​យក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន Oxley Holdings Limited ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ដៃគូ​កម្ពុជា​របស់​ខ្លួន​ផង ដែរ​ថា ក្រុមហ៊ុន Worldbridgeland តែងតែ​ជា​ដៃគូ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​របស់​យើង ។

យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Worldbridgeland ខណៈ ដែល​យើង​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពួក​គេ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​គម្រោង​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ