ទីបំផុត PSG ក្លាយជាម្ចាស់ជើងឯក Ligue 1 រដូវកាលនេះ
ប្រទេសបារាំង ៖ ក្លិបបាល់ទាត់ Paris Saint-Germain ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯក Ligue 1 រដូវកាល ២០១៩-២០…
ប្រទេសបារាំង ៖ ក្លិបបាល់ទាត់ Paris Saint-Germain ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯក Ligue 1 រដូវកាល ២០១៩-២០…
ប្រទេសបារាំង ៖ ក្លិបបាល់ទាត់ Paris Saint-Germain ត្រូវបានប្រកាសក្លាយជាម្ចាស់ជើងឯក Ligue 1 រដូវកាល ២០១៩-២០ ជាផ្លូវការ បន្ទាប់ពីលីគកំពូលបាល់ទាត់បារាំងមួយបានសម្រេចរំសាយចោល ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩ ។
នេះជាការឈ្នះជើងឯកលីគកំពូលបារាំងលើកទី ៩ របស់ក្រុម PSG ក្រោយជាម្ចាស់ជើងឯករដូវកាល ២០១៩-២០ នេះ ។
PSG បាននាំមុខតារាងដោយមាន ៦៨ពិន្ទុដាច់ ១២ ពិន្ទុពីក្រុម Marseille មុនពេលដែលរដូវកាលត្រូវបានផ្អាកនៅពាក់កណ្តាលខែ មីនា ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង ២៤.០០០ នាក់នៅក្នុងប្រទេសបារាំង។
សេចក្តីប្រកាសរបស់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Edouard Philippe បាននិយាយកាលពីថ្ងៃអង្គារថា «លីគកីឡាអាជីពជាពិសេសបាល់ទាត់មិនអាចចាប់ផ្តើមឡើងវិញ នៅមុនខែកញ្ញាបានទេ ដោយសារតែជំងឺរាតត្បាតនាពេលបច្ចុប្បន្ន»។
ប្រធាន LFP លោកស្រី Nathalie Boy de la Tour បានមានប្រសាសន៍ថា «មិនមានភាពស្រពេចស្រពិលអំពីសេចក្តីប្រកាសនេះទេ ។ យើងចាំបាច់ត្រូវធ្វើការសម្រេចចិត្តចុងក្រោយអំពីរដូវកាលនេះ។ យើងសូមធ្វើការទទួលស្គាល់ថារដូវកាល ២០១៩-២០ បានចប់សព្វគ្រប់ហើយ» ។
LFP បានរៀបចំតារាងចុងក្រោយតាមរូបមន្តចាស់ដដែល ។ ជាក្នុងនោះក្រុមជើងឯក PSG និងក្រុមលេខ២ Marseille រួមនិងក្រុមលេខ៣ Rennes ទទួលបានកៅអីជម្រុះពានរង្វាន់ Champions League ។ ខណៈដែលក្រុមលេខ ៤ Lille ទទួលបានកៅអីជម្រុះពានរង្វាន់ Europa League ។
ដោយឡែកក្រុមនៅបាតតារាង Amiens និង Toulouse ត្រូវបានកាត់ចោលទៅលេង Ligue 2 ស្របពេលដែលក្រុមកំពូលតារាង Lorient និង Lens នៅ Ligue 2 ត្រូវឡើងមកកាន់ Ligue 1 ៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ