ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! បំណែក​ព្រះ​ច័ន្ទ ត្រូវ​ដាក់​លក់​​ក្នុង​តម្លៃ​ជាង​២​លាន​ដុល្លារ​ឯណោះ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បំណែក​នៃ​ព្រះ​ច័ន្ទ​ដែល​ធំ​ជាង​ដុំ​ថ្ម​ដែល​អវកាសយានិក​អា​ប៉ូ​ឡូ​បាន​នាំ​យក​មក​ផែនដី​វិញ គឺ​ត្រូវ​បាន​ដាក់​លក់​នៅ​ឯ​ក្រុមហ៊ុន​ដេញថ្លៃ Christie នៅ​ចក្រភព​អង់គ្លេស​។ អាចម៍ផ្កាយ ដែល​គេ​ស្គាល់​ថា NWA 12691…

ប្រទេស​អង់គ្លេស ៖ បំណែក​នៃ​ព្រះ​ច័ន្ទ​ដែល​ធំ​ជាង​ដុំ​ថ្ម​ដែល​អវកាសយានិក​អា​ប៉ូ​ឡូ​បាន​នាំ​យក​មក​ផែនដី​វិញ គឺ​ត្រូវ​បាន​ដាក់​លក់​នៅ​ឯ​ក្រុមហ៊ុន​ដេញថ្លៃ Christie នៅ​ចក្រភព​អង់គ្លេស​។

អាចម៍ផ្កាយ ដែល​គេ​ស្គាល់​ថា NWA 12691 បាន​ធ្លាក់​មក​ផែនដី ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​២​ឆ្នាំ​មុន នៅ​វាល​ខ្សាច់​សាហា​រ៉ា​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ​របស់​ក្រុមហ៊ុន​ដេញថ្លៃ Christie​។

ក្រុមហ៊ុន​បាន​និយាយ​ថា តម្លៃ​ដាក់​លក់ គឺ​២.៥​លាន​ដុល្លារ​អា​មេ​រិ​ក​។ ជំនួស​ឱ្យ​ការ​ដេញថ្លៃ គឺ​គេ​ដាក់​វា​លក់​ក្នុង​លក្ខណៈ​ឯកជន​។ ដូចនេះ ប្រសិនបើ​នរណា​គេ​មាន​លុយ គឺ​អា​ចមកយ​កបាន​ភ្លាម​ៗ​។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា ថ្ម​ព្រះ​ច័ន្ទ​មាន​ទម្ងន់​តិច​ជា ១៣.៥​គីឡូក្រាម ហើយ​វា​ជា​បំណែក​ធំ​ជាងគេ​ទី​៥ របស់​ព្រះ​ច័ន្ទ នៅ​លើ​ផែនដី​។ លោក James Hyslop ប្រធាន​វិទ្យាសាស្ត្រ​និង​ប្រវត្តិសាស្ត្រ​ធម្មជាតិ​របស់​ក្រុមហ៊ុន Christie បាន​ប្រាប់ CNN តាម​រយៈ​អ៊ី​ម៉ែ​ល​ថា​៖ «​វា​មិន​មាន​អ្វី​ដែល​ធំ​ដូចនេះ​ទេ​។ វា​គឺជា​បំណែក​ដែល​ធំ​ជាងគេ​ទី​៥​។ ពី​មុន​មក​មិន​មាន​អា​ប៉ូ​ឡូ​ណា​អាច​ទៅ​យក​បាន​ធំ​ដូចនេះ​ទេ​។ វា​គឺជា​ឱកាស​ដ៏​ពិសេស​មួយ សម្រាប់​ការយ​កបាន​វត្ថុ​មាន​តម្លៃ​លំដាប់​ពិភពលោក​ពី​ព្រះ​ច័ន្ទ​»​។

ក្រុមហ៊ុន​បាន​និយាយ​ថា ថ្ម​នេះ​ប្រហែលជា​ត្រូវ​បាន​ធ្លាក់​ចេញពី​ផ្ទៃ​ព្រះ​ច័ន្ទ​ដោយ​ការ​ប៉ះទង្គិច​ជាមួយ​អាចម៍ផ្កាយ ឬ​ផ្កាយដុះកន្ទុយ​មួយ​។ បន្ទាប់​មក​វា​ត្រូវធ្វើ​ដំណើរ​យ៉ាង​ហោច​ណាស់ ២៣៩,០០០​ម៉ា​យល៍​ឆ្លងកាត់​ទី​អវកាស មុន​ពេល​ធ្លាក់​មក​ផែនដី​ក្នុង​ទម្រង់​ជា​អាចម៍ផ្កាយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ