ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់ឡើងផ្សារលើដំបូលផ្ទះ បែរជា​ជួបគ្រោះស្មានមិនដល់ឆក់យកជីវិត​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជាង​ផ្សារ​ដែក​ម្នាក់​ឡើងទៅផ្សារ​ដំបូលផ្ទះ ខណៈពេលជនរងគ្រោះ​កំពុងលើកដែកក៏ប៉ះចំ​​ខ្សែភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​​ បណ្តាលឱ្យ​ឆក់​​ធ្លាក់​ពីលើ​ដំបូលផ្ទះកម្ពស់ប្រមាណជា​៤ម៉ែត្រ​​​បាត់បង់ជីវិត​ ។ ហេតុ​ការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេ​សា ឆ្នាំ​២០២០ នៅ​ចំណុច​​ផ្ទះមួយកន្លែង​ទល់​មុខមណ្ឌល​សុខភាព​ក្បាលកោះ…

​រាជធានីភ្នំពេញ ៖ ជាង​ផ្សារ​ដែក​ម្នាក់​ឡើងទៅផ្សារ​ដំបូលផ្ទះ ខណៈពេលជនរងគ្រោះ​កំពុងលើកដែកក៏ប៉ះចំ​​ខ្សែភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​​ បណ្តាលឱ្យ​ឆក់​​ធ្លាក់​ពីលើ​ដំបូលផ្ទះកម្ពស់ប្រមាណជា​៤ម៉ែត្រ​​​បាត់បង់ជីវិត​ ។

ហេតុ​ការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេ​សា ឆ្នាំ​២០២០ នៅ​ចំណុច​​ផ្ទះមួយកន្លែង​ទល់​មុខមណ្ឌល​សុខភាព​ក្បាលកោះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​យក​បាត សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

​ជន​រង​គ្រោះ​ឈ្មោះ សូ ភក្ត្រា ហៅ រស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ភូមិ​យក​បាត ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភពពី​​បុរស​ម្នាក់​ដែល​ធ្វើ​ការ​ជាមួយ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ផ្សារ​ដំបូលផ្ទះ​នៅ​ទល់មុខ​មណ្ឌល​សុខភាព​ក្បាលកោះ ​ខណៈ​ពេល​ឡើង​ទៅ​លើដំបូល​ ជន​រង​គ្រោះ​បាន​ទាញ​ដែក​១​ដើម​ប្រវែង​ជិត​៥​ម៉ែត្រ​ទៅ​លើដំបូល ​ហើយ​ពេល​លើក​ដែក​ឡើង​ទៅ​លើ​ស្រាប់តែ​​ប៉ះ​នឹង​ខ្សែភ្លើង​​ដែលមាន​តង់ស្យុង​ខ្ពស់​ បណ្តាល​អោយ​ឆក់​ជន​រង​គ្រោះ​ទើរ​លើដំបូល​បន្តិច​ ទើប​ធ្លាក់​ពីលើ​ដំបូលផ្ទះ​មក​ដី​មានកំ​ពស់​ប្រមាណ​ជា​៤​ម៉ែត្រ​ ។​ ភ្លាម​ៗ​នោះ​គ្រូពេទ្យ​ដែល​នៅ​មណ្ឌល​សុខភាព​ទល់មុខ​​ផ្ទះកើតហេតុ បាន​មក​ជួយ​សង្គ្រោះ​បឋម​ដែរ តែ​ជន​រង​គ្រោះ​បាន​បាត់បង់ជីវិត​​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ មាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ​ថា​ ពិតជា​បាន​​បាត់បង់ជីវិត​ដោយសារ​ឆក់​ខ្សែភ្លើងប្រាកដ​មែន​ និង​បាន​ធ្វើ​កំណត់​ហេតុ ប្រគល់​សព​ជនរងគ្រោះ​​អោយ​សាច់ញាតិ ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ