ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ដ្រី​រុ​ស្សុីឆ្លងវីរុសកូវីដ១៩

3 ឆ្នាំ មុន

ប្រទេស​រុ​ស្សុ​ី៖ នាយក​រដ្ឋមន្ដ្រី​រុ​ស្សុ​ី​លោក​មី​ខា​អី​ុ​ល ​មី​ឈូ​ស្ទី​ន ប្រកាស​នា​ថ្ងៃ​ទី​៣០​មេ​សា ថា​លោក​ត្រូវ​ឆ្លង​វីរុស​COVID-19 ខណៈ​រុ​ស្សុ​ីមាន​អ្នក​ឆ្លង​កើន​ដល់​លើស​ពី​១០០.០០០​នាក់​និង​អ្នក​ស្លាប់​កើន​ដល់​ជាង​១.០០០​នាក់​ហើយ​។ ប្រទេស​នេះ​ជួប​ប្រទះ​នឹង​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ឡើង​ដល់​កំពូល​ថ្មី​។ នៅ​ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ​ ជាមួយ​ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន…

ប្រទេស​រុ​ស្សុ​ី៖ នាយក​រដ្ឋមន្ដ្រី​រុ​ស្សុ​ី​លោក​មី​ខា​អី​ុ​ល ​មី​ឈូ​ស្ទី​ន ប្រកាស​នា​ថ្ងៃ​ទី​៣០​មេ​សា ថា​លោក​ត្រូវ​ឆ្លង​វីរុស​COVID-19 ខណៈ​រុ​ស្សុ​ីមាន​អ្នក​ឆ្លង​កើន​ដល់​លើស​ពី​១០០.០០០​នាក់​និង​អ្នក​ស្លាប់​កើន​ដល់​ជាង​១.០០០​នាក់​ហើយ​។ ប្រទេស​នេះ​ជួប​ប្រទះ​នឹង​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ឡើង​ដល់​កំពូល​ថ្មី​។

នៅ​ក្នុង​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន​មួយ​ ជាមួយ​ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន លោក​មី​ឈូ​ស្ទី​ន​ អាយុ​៥៤​ឆ្នាំ​គូសបញ្ជាក់​ថា លោក​នឹង​ស្ថិត​នៅ​ដាច់​ពី​គេ និង​ស្នើ​តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​១​រូប​។ ភ្លាម​ៗ​ក្រិ​ត្យ​ផ្លូវការ​តែងតាំង​លោក​អាន​ដ្រេ​ប៊ី​ឡូ​អូស​សូវ ដែល​មក​ទល់​ពេល​នេះ​ ជា​ឧបនាយករដ្ឋមន្ត្រី ជា​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​។ លោកពូ​ទី​ន​ក៏​ជូនពរ​ផង​ដែរ​ឲ្យ​លោក​មី​ឈូ​ស្ទី​ន ឆាប់​បានជា​សះស្បើយ​ឡើង​វិញ​និង​សង្ឃឹមថា លោក​នឹង​នៅ​តែ​មាន​លទ្ធភាព​ធ្វើការ និង​ចូលរួម​ដោយ​សកម្ម ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​នានា​របស់​រដ្ឋាភិបាល​។

លោកពូ​ទី​ន​អាយុ​៦៧​ឆ្នាំ​មិន​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្បែរ​នាយក​រដ្ឋមន្ត្រី​លោក ចាប់តាំងពី​ថ្ងៃ​ទី​២៤​មេ​សា​មក​។ ការ​ឆ្លង​វីរុស​របស់​នាយក​រដ្ឋមន្ត្រី​រុ​ស្សុ​ី​ជួន​ពេល​គ្នា ជាមួយ​តួលេខ​ថ្មី​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​វីរុស​នៅ​ក្នុង​ប្រទេស​ ។

យោង​តាម​វេ​ប​សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថា ជំងឺ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​១.០៧៣​នាក់ ហើយ​អ្នក​ឆ្លង​កើន​ដល់​១០៦.៤៩៨​នាក់ ភាគច្រើន​នៅ​ក្រុង​មូ​ស្គុ តំបន់​ទីក្រុង​នោះ​និង​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​។ ម្​្យ៉ាង​វិញទៀត​អ្នក​ឆ្លង​ថ្មី​៧.០៩៩​នាក់​ត្រូវ​បាន​ជំរឿន​ឃើញ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នោះ​ជា​តួលេខ​ដ៏​ខ្ពស់​មួយ​កត់សម្គាល់​ឃើញ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក​៕

អត្ថបទសរសេរ ដោយ