ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋ​ភាព​​ថ្ងៃទី១​! នគរបាលអនុវត្ត​ច្បាប់​ចរា​ចរណ៍​​នៅ​​ខណ្ឌ​សែន​សុខ​​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នាព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ​២០២០ នៅ​​ខណ្ឌសែន​សុខ​ក្នុង​ថ្ងៃ​ដំបូង​នេះ គេ​សង្កេត​ឃើញ​ថា មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​មួយចំនួន​បាន​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ធ្វើ​ការ​ឃាត់​​​ម៉ូតូទុក…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នាព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ​២០២០ នៅ​​ខណ្ឌសែន​សុខ​ក្នុង​ថ្ងៃ​ដំបូង​នេះ គេ​សង្កេត​ឃើញ​ថា មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​មួយចំនួន​បាន​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ធ្វើ​ការ​ឃាត់​​​ម៉ូតូទុក ហើយ​នឹង​ដក​ហូត​ម៉ូតូ រួច​ធ្វើ​ការ​ផាក​ពិន័យ​ភ្លាម​ៗ​ផង​ដែរ។ ដោយ​​នគរបាល​ចរា​ចរណ៍​បាន​ឃាត់​ម៉ូតូ​ទុក​នៅ​នឹង​កន្លែង​ រួច​ឱ្យ​​​​ម្ចាស់​ម៉ូតូ​ទៅ​​បង់​ការ​ផាក​ពិន័យ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ​ក្រោយ​ពី​បាន​​ប្រកាន់​ដៃ​​ផាក​ពិន័យ​ហើយ ត្រូវ​​យក​​មក​ប្រគល់​ឱ្យ​នគរបាល​ចរាចរណ៍​ ទើប​អនុ​ញ្ញាតិ​ឱ្យ​ត្រឡប់​ទៅវិញ ចំណែក​ឯ​​បង​ប្អូន​ណា​ដែល​អត់​ពាក់​មួក​សុវត្ថិ​ភាព​នោះ​ក៏ដូច​គ្នាដែរ គឺ​ត្រូវ​ទៅ​​យក​មួក​សុវត្ថិ​ភាព​មក​បង្ហាញ​នគរបាល​ចរាចរណ៍​សិន ទើប​អនុ​ញ្ញាត​ឱ្យ​ត្រឡប់​វិញ ។

សេចក្តីរាយការណ៍​បន្តថា ការ​អនុ​វត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី​ គេ​សង្កេត់​ឃើញ​ថា បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​តែ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​មាន​អ្នក​ខ្លះ​​ជិះ​ម៉ូតូ​​អត់​ពាក់​មួក​សុវត្ថិ​ភាព​​ ហើយ​អ្នក​ខ្លះ​ទៀត ជិះ​​ម៉ូតូ​​​ក៏អត់​មាន​កញ្ចក់​​ក៏មាន ចំណែក​អ្ន​ក​ខ្លះ​ទៀត​យក​លេស​ថា ផ្ទះ​នៅ​ក្បែរៗ​នោះ​ ដោយ​​ជិះ​​ម៉ូតូ​ទៅ​ទិញ​បបរ ឬ​បាយ​ឱ្យចៅ​ជាដើម។

ហើយ​ការ​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​​​ចាប់​​ផ្តើម​នៅ​ក្នុង​ថ្ងៃ​ទី​១​នេះ​ផងដែរ គេ​ក៏​សង្កេត​ឃើញថា មាន​រថយន្ត​មួយ​ចំនួន​យក​រថយន្ត​​ទៅ​ឆៀក​ ដោយ​ធ្វើ​ដំណើ​រ​តាម​តាម​​ផ្លូវ​សម្តេច​ជាស៊ីម នៅ​ក្បែរ​ផ្សារ​ទីក្រុង​​ប៉ៃតងនេះ ។ ហើយ​ក៏គេ​ឃើញ​ថា មាន​រថយន្ត​ជា​ច្រើន​បាន​តម្រៀប​ជា​ជួរ ដើម្បី​​នាំ​គ្នា​មក​ធ្វើការ​ឆៀក​ផង​ដែរ ខណៈ​ពេល​ដែល​ការ​អនុ​វត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​កំពុង​តែ​ចាប់​ផ្តើម​នៅ​ក្នុង​ថ្ងៃ​ទី១​នេះ​ ។ ស្រប​ពេល​នោះ​​គេ​ក៏ឃើញថា មាន​រថយន្ត​ជាច្រើន​បាន​នាំ​គ្នា​មក​ឈប់​ចត​​​រង់​ចាំ​ធ្វើការ​ឆៀក​រថយន្ត​តាំង​ពី​ម៉ោង​៤​ទៀប​ភ្លឺ​រហូត​មក​ដល់​​ព្រឹក​នេះ ហើយ​អ្នក​ខ្លះ​ទៀត​យក​រថយន្ត​មក​​ចត​តាំង​ពី​ក្បាល​​ល្ងាច​ម្សិល​ម៉ិញ​ក៏​មាន ​ដើម្បី​រត់​ចាំ​​ធ្វើការឆៀក​រថយន្ត​ ពេញ​ទីតាំង​​កន្លែង​ឆៀក​រថយន្ត​យ៉ាង​ត្រៀប​ត្រា និង​តាម​ដង​ផ្លូវ​ផង​ដែរ ។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ការ​អនុ​វត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​នេះ​ផង​ដែរ សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ជា​តារា​ង​សម្រាប់​ផាក​ពិន័យ​ដោយ​យាន​យន្ត​គ្រប់​ប្រភេទ ដាក់​ប្រចាំនៅ​ទីតាំង​គោល​ដៅ​​​កន្លែង​ផាក​ពិន័យ​នេះ​តែម្តង ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ