ក្រសួងទេសចរណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​ទៅ​លើ​ឧស្សាហកម្ម​ទេសចរណ៍ដោយសារ​កូ​វី​ដ​-១៩


រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី ១៧​ខែមេសា ឆ្នាំ ២០២០ ផល​ប៉ះពាល់​ដែល​បណ្ដាល​ពី​ជំងឺ កូ​វី​ដ ១៩ ទៅ​លើ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា បាន​ឈាន​ដល់​ដំណាក់កាល​មួយ កាន់តែ​ធ្ងន់ធ្ងរ ក្នុង​នោះ ក្រសួង​បាន​បង្ហាញ​របាយការណ៍​នៃ​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​នោះ​ការ​ផ្អាក​ដំណើរការ និង​បិទ​បញ្ចប់​អាជីវកម្ម​តែ​ម្តង​នៅ ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ២.៨៦៥ ទីតាំង ស្មើនឹង ២៩,៥៧% នៃ​ទីតាំង​អាជីវកម្ម ទេសចរណ៍​សរុប​ដែល​មាន​ប្រមាណ ៩.៦៨៩ ទីតាំង ។

នៅ​ក្នុង​របាយការណ៍​ដែល​ក្រសួង​បាន​បង្ហាញ​នោះ អាជីវកម្ម​ដែល​ប៉ះពាល់​រួម​មាន ៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារ​ទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កីឡា​ទេសចរណ៍​ជាដើម ដែល​បង្ក​ឱ្យ​មាន ផ​ល៉ះ​ពាល់​ដល់​បុគ្គលិក​ប្រមាណ ៤៦.៣៦៩​នាក់ ស្មើនឹង ៤២,៦% នៃ​បុគ្គលិក​សរុប​ប្រមា ណ ១០​ម៉ឺន ៨​ពាន់ ៨៤៧​នាក់ និង​មគ្គុទេសក៍​ទេសចរណ៍​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍ សរុប ចំនួន ៩៦​នាក់ ស្មើនឹង ១,៥% នៃ​នឹង​ចំនួន​មគ្គុទេសក៍​ទេសចរណ៍​សរុប​ចំនួន ៦.៤១៦ នាក់ ។

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​បន្ថែម​ថា ចំពោះ​សេវាកម្ម​សណ្ឋាគារ​ត្រូវ​បាន​បិទ​នៅ​ទូ​ទាំង ប្រទេស មាន​ចំនួន ២៨ សណ្ឋាគារ មាន ១៥.៤៨៨​បន្ទប់ ស្មើនឹង ២៧% ។ ចំនួន​ស​ណ្ឋា គារ សរុប​ទូ​ទាំង​ប្រទេស​មាន ១.០៤៤​ទីតាំង ស្មើនឹង ៤៨.៧៩១ បន្ទប់ និង​មាន​បុគ្គលិក ប្រមាណ ១៦.២០៣​នាក់​រង​ផល​ប៉ះពាល់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ប្រមាណ ៣៩.១៥១ នាក់ ស្មើនឹង ៤១% ។

ដោយឡែក​ចំពោះ​សេវាកម្ម​ផ្ទះ​ភ្ញៀវ ឬ​ផ្ទះសំណាក់​វិញ ដែល​បាន​បិទទ្វារ​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ៤០៥​ទីតាំង មាន ៥.៦៤៤​បន្ទប់ ស្មើនឹង ១៥% ធៀប​នឹង​ចំនួន​ផ្ទះ​ភ្ញៀវ​សរុប ដែល​មាន​ចំនួន ២.៦៤៣ ទីតាំង មាន ៣៤.៩៥៧ បន្ទប់ និង​បាន​ប៉ះពាល់​ដល់​បុគ្គលិក​ចំនួន ២.០៨៧ នាក់ ស្មើនឹង ១៩,៥% ធៀប​នឹង​បុគ្គលិក​សរុប ១០.៦៦៩​នាក់ ហើយ​ចំពោះ​សេវា កម្ម​ភោជនីយដ្ឋាន​ត្រូវ បាន​បិទទ្វារ​មាន​ចំនួន ៣៧១​ទីតាំង ក្នុង​ចំណោម ៣​ពាន់ ៤១៥​ទី តាំងនៅ​ទូ​ទាំង​ប្រទេស ដោយ​បាន​បង្ក ការ​ប៉ះពាល់​ដល់​បុគ្គលិក​ចំនួន ៣.២០១​នាក់ ស្មើ នឹង ១១,១១% ធៀប​នឹង​បុគ្គលិក​សរុប​ប្រមាណ ២៨.៧៣៨​នាក់​នោះ ។

ស្រប​ពេល​វិស័យ​នេះ បាន​រង​ផល​ប៉ះពាល់​មុនគេ ពី​ជំងឺ​កូ​វី​ដ ១៩ រាជរដ្ឋាភិបាល​ក៏​បាន ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ផង​ដែរ ដើម្បី​ស្ដារ និង​ទប់ទល់​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​វិស័យ ដ៏​សំខាន់​មួយ​នេះ ក្នុង​នោះ រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​យកពន្ធ​លើ​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ។ មិន​តែ ប៉ុណ្ណោះ បុគ្គលិក​ដែល​រង​ផល​ប៉ះពាល់​ការងារ​ដោយសារ​តែ​ការ​បិទ​អាជីវកម្ម សណ្ឋាគារ ក៏​ទទួល​បាន​នូវ​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវ ភាព​គ្រួសារ ។

គួរ​បញ្ជាក់​ផង​ដែរ វិស័យ​ទេសចរណ៍​ជា​វិស័យ​ដ៏​សំខាន់​មួយ ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋ កិច្ច ក្នុង​នោះ​វា​ក៏​បាន​ផ្ដល់​ការងារ​ដល់​កម្មករនិយោជិត ៦៣​ម៉ឺន​នាក់​ផង​ដែរ និង​ផ្ដល់​ប្រាក់ ចំណូល​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ