ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយទួត​របស់​កីឡាករ Fabregas ​បាន​ជា​សះស្បើយ​ពី​វីរុស​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ខ្សែបម្រើ Cesc Fabregas របស់​ក្រុម Monaco បាន​ធ្វើការ​បញ្ជាក់​ដោយ​ខ្លួនឯង​ថា យាយទួត​របស់​ខ្លួន​មាន​វ័យ​៩៥​ឆ្នាំ ដែល​រស់នៅ​ប្រទេស​អេ​ស្ប៉ា​ញ បានជា​សះស្បើយ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដែល​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩​ហើយ ។…

ខ្សែបម្រើ Cesc Fabregas របស់​ក្រុម Monaco បាន​ធ្វើការ​បញ្ជាក់​ដោយ​ខ្លួនឯង​ថា យាយទួត​របស់​ខ្លួន​មាន​វ័យ​៩៥​ឆ្នាំ ដែល​រស់នៅ​ប្រទេស​អេ​ស្ប៉ា​ញ បានជា​សះស្បើយ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដែល​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩​ហើយ ។

អតីត​កីឡាករ​ក្រុម Arsenal, Chelsea និង Barcelona រូប​នេះ បាន​បញ្ជាក់​ដំណឹង​ខាងលើ​នេះ​តាម​រយៈ​គណនី Twitter របស់​ខ្លួន​កាលពី​ថ្ងៃ ពុធ ដោយ​បាន​សរសេរ​ថា​៖ «​គាត់​បាន​យកឈ្នះ​លើ​វីរុស​នេះ​នៅ​អាយុ ៩៥ ឆ្នាំ ។ កាលពី​ម្សិលមិញ​ការ​ធ្វើតេស្ត​បាន​បង្ហាញ​ថា អវិជ្ជមាន​!» ។

កីឡាកររូបនេះ​បាន​បន្ត​ថា «​យាយទួត​របស់ខ្ញុំ​គឺជា​វីរនារី​ដ៏​អស្ចារ្យ​ម្នាក់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ដោយ​គ្មាន​ជំនួយ​ពី​គិលានុបដ្ឋាយិកា និង​គ្រូពេទ្យ​ទាំងអស់​ដែល​កំពុង​ដាក់​ជីវិត​របស់​ពួក​គេ​អំឡុង​ពេល​នេះ ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​ភាព​ប្រសើរ​ឡើង និង​រស់នៅ​បាន​ប្រសើរ​ជាង​នេះ​បន្តិច ក្នុង​គ្រា​ដ៏​លំបាក​នេះ​» ។

កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់ព្រម​សំណើ​កាត់​ប្រាក់ខែ​របស់​ខ្លួន​នៅ​ក្រុម Monaco រហូត​ដល់​ខែ កក្កដា ដើម្បី​ជួយ​ក្លិប​ទប់ទល់​នឹង​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយសារ​វីរុស​កូ​វី​ដ​១៩ ។

សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថ្មី​ៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​បារាំង Edouard Philippe បាន​ធ្វើការ​ប្រកាស​ថា ព្រឹត្តិការណ៍​កីឡា​ទាំងអស់ នឹង​មិន​អាច​ចាប់ផ្តើម​វិញ​នៅ​មុន​ខែកញ្ញា​បាន​ឡើយ ដែល​បាន​ធ្វើ​ឲ្យ​ក្របខ័ណ្ឌ Ligue 1, 2 រដូវ​កាល​នេះ សម្រេច​រំសាយ​ចោល ៕ (ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ