ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Son និង​គ្រូបង្វឹក​ម្នាក់​ជាប់​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​របស់​កូរ៉េ​ខាងត្បូង

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ​៖ កីឡាករ​បាល់ទាត់ Son Heung-min រួម​និង​គ្រូបង្វឹក​លោក Park Hang-seo បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទាំង​៤០​រូប​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្នាំ ២០២០…

ប្រទេស​កូរ៉េ​ខាងត្បូង ​៖ កីឡាករ​បាល់ទាត់ Son Heung-min រួម​និង​គ្រូបង្វឹក​លោក Park Hang-seo បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទាំង​៤០​រូប​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្នាំ ២០២០ ។

បើ​យោង​តាម​ទស្សនាវដ្តី Forbes Korea Power Celebrity កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើការ​បង្ហាញ​បញ្ជី​ឈ្មោះ​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទាំង ៤០​រូប​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ ២០២០ ដែល​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​ខ្សែបម្រើ​ស្លាប Son Heung-min របស់​ក្រុម Tottenham Hotspur ដែល​បច្ចុប្បន្ន​កំពុង​ជាប់​បំពេញ​កាតព្វកិច្ច​យោធា​នោះ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៤ និង​កីឡាករ Lee Kang-in របស់​ក្រុម Valencia នៅ​ចំណាត់ថ្នាក់​លេខ ២០​។

ដោយឡែក​លោក Park Hang-seo ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​បុរស​ជម្រើសជាតិ​វៀតណាម ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៣៨ នៃ​តារាង ។

ចំណាត់ថ្នាក់​ទាំងនេះ ត្រូវ​បាន​ទស្សនាវដ្តី​ខាងលើ​ធ្វើការ​ចាត់​ថ្នាក់​ជា​រៀង​រាល់​ឆ្នាំ ចំពោះ​អត្ត​ព​លិ​ក​, តារាចម្រៀង​, សម្តែង​, កំប្លែង និង​តារា​ទូរទស្សន៍ ដោយ​ផ្អែក​ជា​សំខាន់​ទៅ​លើ ភាព​ល្បីល្បាញ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​, បណ្តាញ​ទំនាក់ទំនង​សង្គម ជា​ពិសេស​អំពី​ប្រាក់​ចំណូល​របស់​ពួក​គេ ។

បើ​យើង​ក្រឡេក​ទៅ​តារាង​នេះ​វិញ ក្រុម​ចម្រៀង​ប្រុស «BTS» បាន​ក្លាយជា​បុគ្គល ឬ​ក្រុម​ចម្រៀង ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង តាម​ពីក្រោយ​ដោយ​កីឡាករ Ryu Hyun-jin (Baseball) ខណៈ​ដែល​លេខ ៣ បាន​ទៅ​លើ​ក្រុម​ចម្រៀង​ស្រី BLACKPINK ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ