ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្ត​ក្រចេះ​​ព្រមាននិងចាត់វិធាន​ការ​​​ក្តៅទៅលើអាជ្ញាធរនិងអ្នកកាសែត

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ អភិបាលខេត្ត​ក្រចេះ​ លោក វ៉ា ថន ​បានមាន​ប្រសាសន៍​​​ព្រមាន​ និង​ចាត់​វិធាន​ការ​​ចំពោះ​អាជ្ញា​ធរ​ស្រុក​-​ក្រុង​ទូ​ទាំង​ខេត្ត​ ដែល​មិន​ធ្វើការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ក្រុម​អ្នក​សារព័ត៌​មាន​មួយ​ចំនួន​ធំ​សព្វថ្ងៃ​កំពុង​មាន​សកម្មភាព​បោះទីតាំង​ឈរជើង​…

ខេត្តក្រចេះ​ ៖ អភិបាលខេត្ត​ក្រចេះ​ លោក វ៉ា ថន ​បានមាន​ប្រសាសន៍​​​ព្រមាន​ និង​ចាត់​វិធាន​ការ​​ចំពោះ​អាជ្ញា​ធរ​ស្រុក​-​ក្រុង​ទូ​ទាំង​ខេត្ត​ ដែល​មិន​ធ្វើការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ក្រុម​អ្នក​សារព័ត៌​មាន​មួយ​ចំនួន​ធំ​សព្វថ្ងៃ​កំពុង​មាន​សកម្មភាព​បោះទីតាំង​ឈរជើង​ បង្ក​ភាព​អនា​ធិ​ប​តេ​យ្យ​ ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ទេ​នោះ​។

ការ​ថ្លែង​ដោយ​សង្កត់ធ្ងន់​របស់​គណ​ៈអភិបាលខេត្ត​ក្រចេះ ​លោក វ៉ា ថន គឺ​បាន ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​លើ​គ្រប់​វិស័យ​ប្រចាំខែ មេ​សា នៅ​ព្រឹក​​ថ្ងៃ​ទី​៣០ ​មេសា នៅ​សាល​ប្រជុំ​សាលាខេត្ត​ក្រចេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អភិបាលខេត្ត ស្រុក ក្រុង មេបញ្ជាការ​កង​កម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​លោក លោក ស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​។

អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន ប្រធាន​អង្គប្រជុំ បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ ត្រូវធ្វើ​បោសសម្អាត​ក្រុម​ឈ្មួញ​ដឹកឈើ និង​ដឹក​អនុ​ផល​ព្រៃឈើ​គ្រប់ទ្រង់ទ្រាយ​ ដែល​ឈ្មួញ​បាន​និង​​កំពុង​តែ​ដឹក​ជញ្ជូន​ខុសច្បាប់​ តាម​គ្រប់​មធ្យោបាយ​និង​រូបភាព​ ។ បន្ថែម​ពីលើ​នេះ លោក​អភិបាលខេត្ត ក៏​ព្រមាន​ទៅ​លើ​ក្រុម​អ្នកការ​សែត​មួយ​ចំនួន​ដែល យក​រូប​លោក​ទៅ​បង្ហោះ​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទាំង​អស់នោះ​ផង​ដែរ ។

បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន ការ​ដឹក​ជញ្ជូន​ខុស​ច្បាប់​ជា​ហូរហែរ​នៅ​តាម​ស្រុក​មួយ​ចំនួន​ដូច​ជា ស្រុក​សំបូរ ស្រុក​ព្រែក ប្រសព្វ និង​នៅ​ស្រុក​ឆ្លូង​។ ហើយ​ឈើ​ទាំង​អស់នោះ​ភាគច្រើន​មាន​ប្រភព​ដឹក​ចេញ​ខុសច្បាប់ ពី​តំបន់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​គ្រប់​គ្រប់​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​។

ទន្ទឹម​និង​បទល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​កើត​មាន ចំនួន​អ្នកកាសែត​ក៏​មាន​តួ​​លេខកាន់តែ​ច្រើន​ដូច​គ្នា​។
សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកកាន់កា​ត​កាសែត​មិន​តិច​ជាង​៥​០០​នាក់ សព្វថ្ងៃ​បាន​និង​កំពុង​តែ​បោះទីតាំង​ឈរជើង​ដេក​សំកុកយ៉ាង​អនាធិបតេយ្យ​ចាំ​ស្ទាក់ ​និង​ប្រដេញ​យក​លុយ​ព​ឈ្មួញ​ដឹកឈើ នៅ​តាម​ស្រុក​គោលដៅ​ ដែល​កំពុង​តែ​មាន​សកម្មភាព​ចរាចរណ៍ឈើ​ទាំង​អស់នោះ​។

កន្លង​មក ​សកម្មភាព​ការ​សំកុក​ប្រដេញកាក់​យក​លុយ​ពី​អ្នក​ដឹកឈើ​តាម​ម៉ូតូ រ៉ឺ​ម៉ក និង​គោ​យន្ត ពី​ក្រុម​អ្នកកាសែត មាន​ចំនួន​ជា​ច្រើន​រយ​នាក់​ទាំងនោះ បាន​បង្ក​ការ​ប៉ះពាល់​ដល់ កា​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ហូរហែ​ ។

តាម​រយៈ​ការ​ធ្វើ​វេទិការ​សាធារណៈ ពលរដ្ឋនៅ​មូល​ដ្ឋា​នា​ទាំងនោះ បាន​អំ​បាវ​នាវ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​លើ​ក្រុម​កុង​ត្រូ​ល​ជជុះ​ពី​អ្នក​កាន់​កាត​​កា​សែត​ទាំង​អស់នោះ តែ​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​សកម្មភាព​ឆ្លើយ​តប​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ