ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​អ្នកគាំទ្រ​​ហ៊ាន​​ធ្វើ​រឿង​នេះ ប៉ូ​លិ​ស​អង់គ្លេស​នឹង​ស្នើ​ឱ្យ​រំសាយ​លី​គ​បាល់ទាត់

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​៖ មន្ត្រី​ប៉ូ​លិ​ស​ក្នុង​ប្រទេស​អង់គ្លេស​ស្នើ​ឱ្យ​​មានការ​លុប​ចោល​លី​គ​បាល់ទាត់​រដូវ​កាល​នេះ ប្រសិនបើ​អ្នកគាំទ្រ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​នៃ​ការ​រក្សា​គម្លាត​ក្នុង​សង្គម នៅ​ពេល​ដែល​ការ​ប្រកួត​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។ ក្នុង​វិធានការ​របស់​រដ្ឋាភិបាល​អង់គ្លេស អ្នកគាំទ្រ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន​មុន​ពេល ឬ​ក្រោយ​ពេល​ការ​ប្រកួត​ឡើយ ខណៈ​ពេល​ដែល​វីរុស​កូ​វី​ដ​១៩…

ប្រទេស​អង់គ្លេស​៖ មន្ត្រី​ប៉ូ​លិ​ស​ក្នុង​ប្រទេស​អង់គ្លេស​ស្នើ​ឱ្យ​​មានការ​លុប​ចោល​លី​គ​បាល់ទាត់​រដូវ​កាល​នេះ ប្រសិនបើ​អ្នកគាំទ្រ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​នៃ​ការ​រក្សា​គម្លាត​ក្នុង​សង្គម នៅ​ពេល​ដែល​ការ​ប្រកួត​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

ក្នុង​វិធានការ​របស់​រដ្ឋាភិបាល​អង់គ្លេស អ្នកគាំទ្រ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​កីឡដ្ឋាន​មុន​ពេល ឬ​ក្រោយ​ពេល​ការ​ប្រកួត​ឡើយ ខណៈ​ពេល​ដែល​វីរុស​កូ​វី​ដ​១៩ នៅ​តែ​បន្ត​គំរាមកំហែង​ក្នុង​ប្រទេស​មួយ​នេះ ។

សូម​រំលឹក​ថា​ក្របខ័ណ្ឌ Premier League ត្រូវ​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី ១៣ ខែ មីនា​ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​អង់គ្លេស​លោក Oliver Dowden ដែល​ទទួលខុសត្រូវ​លើ​ផ្នែក​កីឡា​បាន​និយាយ​ថា លោក​កំពុង​តែ​បាន​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​រៀបចំ ជាមួយនឹង​គោលបំណង​ដើម្បី​ទទួល​បានការ​ប្រកួត​បាល់ទាត់​ក្នុងស្រុក​ត្រឡប់​មក​វិញ ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

ជម្រាប​ជូន​ថា​គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ មេ​សា ប្រទេស​អង់គ្លេស​ឈរ​នៅ​លំដាប់​ទី​៥ បន្ទាប់​ពី សហរដ្ឋអាមេរិក​, អេ​ស្ប៉ា​ញ​, អុី​តា​លី និង​បារាំង ដែល​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ ច្រើន​ជាងគេ​បំផុត​ទូ​ទាំង​ពិភពលោក​ពោល​​មាន​ចំនួន​ជាង ១៦៥,០០០ ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន​២៦,០៩៧​នាក់ ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ