ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​អេ​ស្ប៉ា​ញ​អាច​ហ្វឹកហាត់​ឡើង​វិញ​ ​ប៉ុន្តែ​ចែក​ជា​ដំណាក់កាល

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ​៖ លោកនាយក​រដ្ឋមន្ត្រី Pedro Sanchez បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​បាល់ទាត់​អាជីព​របស់​ប្រទេស​អេ​ស្ប៉ា​ញ​អាច​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ឡើង​វិញ​ចាប់ពី​ស​ប្តា​ហ៍​ក្រោយ ខណៈ​លោក​បាន​ប្រកាស​ពី​ផែនការ​បន្ធូរបន្ថយ​លើ​វិធានការ​ខ្លះ​ៗ​ទាក់ទង​ទៅ​នឹង​វីរុស​កូ​វី​ដ​១៩ និង​នាំ​ប្រទេស​នេះ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ចុងខែ មិថុនា​។…

ប្រទេស​អេ​ស្ប៉ា​ញ ​៖ លោកនាយក​រដ្ឋមន្ត្រី Pedro Sanchez បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​បាល់ទាត់​អាជីព​របស់​ប្រទេស​អេ​ស្ប៉ា​ញ​អាច​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ឡើង​វិញ​ចាប់ពី​ស​ប្តា​ហ៍​ក្រោយ ខណៈ​លោក​បាន​ប្រកាស​ពី​ផែនការ​បន្ធូរបន្ថយ​លើ​វិធានការ​ខ្លះ​ៗ​ទាក់ទង​ទៅ​នឹង​វីរុស​កូ​វី​ដ​១៩ និង​នាំ​ប្រទេស​នេះ​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ចុងខែ មិថុនា​។

កីឡាករ​អាច​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល (Individual) ចាប់ពី​ថ្ងៃ​ច័ន្ទ និង​អាច​ហ្វឹកហាត់​ជាមួយ​គ្នា​ជា​ក្រុម​តូច​ៗ​មួ​យស​ប្តា​ហ៍​បន្ទាប់ ។

លោក Pedro Sanchez បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​អង្គា​រថា «​កីឡាករ​បាល់ទាត់​អាជីព​អាច​ហ្វឹកហាត់​រៀង​ៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ទី ៤ ខែ ឧសភា​ក្នុង​ដំណាក់កាល​ទី​១ ។ ហើយ​នៅ​ដំណាក់កាល​បន្ទាប់​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១១ ខែ ឧសភា ពួក​គេ​អាច​ធ្វើការ​ហ្វឹកហាត់​ជា​ក្រុម​តូច​ៗ បើ​ទោះបីជា​មានការ​រឹតត្បិត​ផ្នែក​សុវត្ថិភាព​សង្គម​ខុស​គ្នា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ក៏​ដោយ​» ។

ក្រសួងសុខាភិបាល​នឹង​វាយតំលៃ​ស្ថានភាព​នេះ​រៀង​រាល់ ២​ស​ប្តា​ហ៍ម្ត​ង ដើម្បី​កំណត់​ថា តើ​ពេល​ណា​ដែល​អាច​អនុញ្ញាត​ឲ្យ​មានការ​ហ្វឹកហាត់​ជា​ក្រុម​ធំ បន្ទាប់​មក​នឹង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​ឡើង​វិញ ។

លោក Pedro Sanchez បាន​បន្ថែម​ថា ការ​បើក​ឲ្យ​មានការ​ហ្វឹកហាត់​ឡើង​វិញ នឹង​ត្រូវ​អនុវត្ត​ជាមួយ​វិធានការ​អនាម័យ និង​ការ​ការពារ​ផ្សេង​ៗ​ទៀត​ឲ្យ​កាន់តែ​ប្រសិទ្ធភាព​ខ្ពស់ ។

ជម្រាប​ជូន​ថា ប្រទេស​អេ​ស្ប៉ា​ញ​ជា​ប្រទេស​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ខ្ពស់​ជាងគេ​លំដាប់​ទី ២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ករណី​ឆ្លង​ក្នុង​ប្រទេស​នេះ​បាន​កើនឡើង​ដល់​ជាង ២៣២,០០០ ករណី​ជាមួយនឹង​ការ​ស្លាប់​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​មក​ដល់​ពេល​នេះ​មាន​ចំនួន​សរុប ២៣.៨២២ នាក់​។

ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​ចំនួន ៣០១ នាក់​គឺជា​តួលេខ​ធ្លាក់​ចុះ​ទី​៣ ពី​ចំនួន​ខ្ពស់​បំផុត​គឺ ៩៥០​ក្នុង​មួយ​ថ្ងៃ​កាលពីដើម​ខែមេសា ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ