ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកសារ​ចាំបាច់​បំផុត​ដែល​ត្រូវ​មាន​ក្នុង​ពេល​បើកបរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​សមត្ថកិច្ច​កំពុង​រឹត​បន្តឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យកចិត្តទុកដាក់​ពិនិត្យ​រថយន្ត​របស់​ខ្លួន​ថា តើ​ដល់​ថ្ងៃ​ឆៀក​ហើយ​ឬ​នៅ ? បើ​ដល់​ហើយ​ត្រូវ​យក​ទៅ​ឆៀក​អោយ​បាន​ទាន់​ពេល ចៀសវាង​ការ​ផាកពិន័យ​ក្នុង​ពេល​បើកបរ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​សមត្ថកិច្ច​កំពុង​រឹត​បន្តឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យកចិត្តទុកដាក់​ពិនិត្យ​រថយន្ត​របស់​ខ្លួន​ថា តើ​ដល់​ថ្ងៃ​ឆៀក​ហើយ​ឬ​នៅ ? បើ​ដល់​ហើយ​ត្រូវ​យក​ទៅ​ឆៀក​អោយ​បាន​ទាន់​ពេល ចៀសវាង​ការ​ផាកពិន័យ​ក្នុង​ពេល​បើកបរ ។ ព្រោះ​តម្រូវការ​ឆៀក​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​រថយន្ត​របស់​បងប្អូន​ក្នុង​ពេល​បើកបរ​មិន​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ និង​បង្ក​ការ​បំពុលបរិស្ថាន​ជាដើម ។ នេះ​បើ​យោង​តាម​ផេ​ក សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា​នេះ

សម្តេច​តេ​ជោ បាន​បញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​នេះ​ដែរ បងប្អូន​ត្រូវ​មាន​ប័ណ្ណបើកបរ​ជាប់​នឹង​ខ្លួន​គ្រប់ពេល​ក្នុង​ពេល​បើកបរ ។ ប្រសិនបើ​ប័ណ្ណបើកបរ​ផុតកំណត់ គឺ​ត្រូវ​បន្ត​សុពលភាព​ឡើង​វិញ ។ ហាម​ដាច់ខាត​បញ្ជា​យានយន្ត​នៅ​លើ​ដងផ្លូវ​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​ប័ណ្ណបើកបរ​ផុតកំណត់​ដោយ​មិន​បាន​បន្ត​អោយ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​ធ្ងន់ ។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​មាន​សុវត្ថិភាព​ក្នុង​ការ​បើកបរ​នៅ​ទូ​ទាំង​ប្រទេស ហើយ​សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។

សូម​រម្លឹក​ថា ចាប់ពី​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ប៉ូលិស​ចរាចរណ៍​ចាប់ផ្តើម​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ផ្លូវ ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​វិធានការ​ផាកពិន័យ​តាម​ច្បាប់​ថ្មី ដែល​បង្កើន​ទឹកប្រាក់​ច្រើន​ជាង​មុន​។ ច្បាប់​ថ្មី​កំណត់​ពី​ការ​ផាកពិន័យ​លើ​រថយន្ត​ធុន​ស្រាល ដែល​គ្មាន ឬ​ប្រើ​ឈៀក​ហួស​សុពលភាព ត្រូវ​ផាកពិន័យ ១៨០,០០០ រៀល ។ រីឯ​រថយន្ត​ធុន​ធ្ងន់ ពិន័យ ៣៧៥,០០០​រៀល ។ ក្នុង​នោះ អ្នកបើកបរ​ប្រើប្រាស់​ប័ណ្ណបើកបរ ហួស​សុពលភាព ក៏​ត្រូវ​ផាកពិន័យ​នូវ​ទឹកប្រាក់​ច្រើន​ជាង​មុន ដូច​គ្នា​នេះ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ