ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​មេត្តា​ជា​វាចា​ពីរោះ​ចាំ​ជាប់​ក្នុង​បេះដូង

3 ឆ្នាំ មុន

សូម​មេត្តា​ជា​ពាក្យ​សុជីវធម៌​ក្នុង​ជីវិត​រស់នៅ មេត្តា​នេះ​មាននៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា នឹង​ធ្វើ​ឲ្យ​បុគ្គល​នោះ​ចេះ​ចែករំលែក​នូវ​សេចក្ដីសុខ​ដល់​ជន​ទាំងពួង​ទាំងឡាយ ចេះ​មាន​សុជីវធម៌​ក្នុង​ការ​រស់នៅ ។ តទៅ​នេះ​ជា​ពាក្យ​សូម​មេត្តា ៖ សូម​មេត្តា​កុំ​ធ្វើ​ជា​មនុស្ស​ចេះ​តែ​រករឿង​គេ​ច្រើន​ពេក​, សូម​មេត្តា កុំ​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ចេះ​ដឹង​នោះ​,…

សូម​មេត្តា​ជា​ពាក្យ​សុជីវធម៌​ក្នុង​ជីវិត​រស់នៅ មេត្តា​នេះ​មាននៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា នឹង​ធ្វើ​ឲ្យ​បុគ្គល​នោះ​ចេះ​ចែករំលែក​នូវ​សេចក្ដីសុខ​ដល់​ជន​ទាំងពួង​ទាំងឡាយ ចេះ​មាន​សុជីវធម៌​ក្នុង​ការ​រស់នៅ ។ តទៅ​នេះ​ជា​ពាក្យ​សូម​មេត្តា ៖

សូម​មេត្តា​កុំ​ធ្វើ​ជា​មនុស្ស​ចេះ​តែ​រករឿង​គេ​ច្រើន​ពេក​, សូម​មេត្តា កុំ​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ចេះ​ដឹង​នោះ​, សូម​មេត្តា កុំ​ធ្វើ​ជា​មនុស្ស​ចង់​តែ​ឈ្នះ​គេ​ឲ្យ​សោះ​, សូម​មេត្តា លះបង់​នូវ​អំនួត​របស់​ខ្លួន​ចេញ​ផង​, សូម​មេត្តា គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ផង​, សូម​មេត្តា កុំ​បង្ខំ​គេ​ធ្វើ​ឲ្យ​គេ​កើតទុក្ខ​, សូម​មេត្តា កុំ​ជជែក​គ្នា​ច្រើន​ពេក នាំ​ឱ្យ​រំខាន​គេ​, សូម​មេត្តា ដឹងគុណ​ចំពោះ​អ្នក​មានគុណ​ផង​, សូម​មេត្តា កុំ​ធ្វើ​ឲ្យ​អ្នក​មានគុណ​កើតទុក្ខ​ ។

សូម​មេត្តា កុំ​ចេះ​តែ​តិះដៀល​មនុស្ស​ល្អ​, សូម​មេត្តា កុំ​ច្រណែន​គេ ព្រោះ​វា​គ្មាន​ប្រយោជន៍​, សូម​មេត្តា ចេះ​មើល​កំហុស​របស់​ខ្លួនឯង​ផង​, សូម​មេត្តា គិត​ឃើញ​អំពើ​ល្អ​របស់​អ្នក​ដទៃ​ផង​, សូម​មេត្តា ចេះ​ដាក់​បាត្រ​ព្រះសង្ឃ​នៅ​មុខ​ផ្ទះ​នៃ​ខ្លួន​ផង​,​សូម​មេត្តា កុំ​សម្លាប់សត្វ​ព្រោះ​នាំ​ឲ្យ​ខ្លួន​មាន​អាយុ​ខ្លី​, សូម​មេត្តា កុំ​លួច​ទ្រព្យ​គេ​ព្រោះ​នាំ​ឲ្យ​ខ្លួន​ក្រីក្រ​ជាដើម​, សូម​មេត្តា​កុំ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ព្រោះ​នាំ​ឲ្យ​ខ្លួន​មានឈ្មោះ​មិនល្អ មិន​មាន​សេចក្ដីសុខ​ក្នុង​គ្រួសារ​, សូម​មេត្តា កុំ​និយាយ​កុហក​គេ នាំ​ឲ្យ​គេ​ស្អប់ ។

សូម​មេត្តា កុំ​ផឹកទឹក​ស្រវឹង​ពីព្រោះ​នាំ​ឲ្យ​ខ្លួន​វង្វេង​អស់​ស្មារតី​, សូម​មេត្តា កុំ​សេព​គ្រឿងញៀន​ព្រោះ​វា​នាំ​ឲ្យ​ខូចខ្លួន​, សូម​មេត្តា កុំ​លេងល្បែង​ភ្នាល់​ព្រោះ​នាំ​ឲ្យ​ខ្លួន​ក្ដៅក្រហាយ​, សូម​មេត្តា កុំ​សេពគប់​មិត្ត​អាក្រក់​វា​នាំ​ឲ្យ​ខ្លួន​អាក្រក់​ដែរ​, សូម​មេត្តា កុំ​ដើរ​លេង​យប់​ជ្រៅ​ពេក ព្រោះ​នាំ​ឲ្យ​គេ​ចោទប្រកាន់​ក្នុង​រឿង​មិនល្អ​, សូម​មេត្តា កុំ​ខ្ចីប្រាក់​គេ​ច្រើន​ពេក ព្រោះ​នាំ​ឲ្យ​ខ្លួន​កើតទុក្ខ​, សូម​មេត្តា ចេះ​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ផង​, សូម​មេត្តា កុំ​ស្រឡាញ់​លុយ ជាង​ស្រឡាញ់​ញាតិ​មិត្ត​, សូម​មេត្តា កុំ​ស្រឡាញ់​លុយ ជាង​ស្រឡាញ់​សេចក្ដី​ល្អ​, សូម​មេត្តា ចេះ​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​បុព្វការី​ជន​ផង​…​។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ