ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​អឺ​រ៉ូ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ធៀប​នឹង​លុយ​រៀល

3 ឆ្នាំ មុន

ប្រាក់​អឺ​រ៉ូ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ នេះ​បើ​ធៀប​ទៅ នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា…

ប្រាក់​អឺ​រ៉ូ​ថ្ងៃនេះ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់​រៀល​ខ្មែរ នេះ​បើ​ធៀប​ទៅ នឹង​ថ្ងៃ​ម្សិលមិញ ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​អឺ​រ៉ូ ទិញ​ចូល ៤៤៥៤ រៀល និង​លក់​ចេញ​រហូត​ដល់ ៤៤៩៩ រៀល ដែល​កាលពី​ថ្ងៃ​ម្សិល មិ​ញ​ទិញ​ចូល​ត្រឹមតែ ៤៤៣៥ រៀល ហើយ​លក់​ចេញ​តែ ៤៤៨០ រៀល​ប៉ុណ្ណោះ ។

នៅ​ក្នុងថ្ងៃនេះ​ដែរ​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់ ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​៖ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៩៩ រៀល​, ១​ដុល្លារ​អូ​ស្ត្រា លី ទិញ​ចូល ២៦៨៤ រៀល លក់​ចេញ ២៧១១ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​យ៉​ន់​ចិន​ទិញ​ចូល ៥៧៩ រៀល លក់​ចេញ ៥៨៥ រៀល ក្នុង​ពេល​ដែល ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៤៣ រៀល លក់​ចេញ ៣៨៨២ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៣៩ រៀល និង​លក់​ចេញ ៣៤២ រៀល ។

ទន្ទឹម​នេះ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ២៩០៤ រៀល លក់​ចេញ ២៩៣៣ រៀល ដោយ ឡែក ១​បាត​ថៃ ទិញ​ចូល ១២៦ រៀល លក់​ចេញ ១២៨ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ