ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានទឹកបា.ញ់​១០គ្រឿង​​ ឆេះ​ផ្ទះថ្ម​១​ល្វែង​នៅ​កណ្តាលក្រុង​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ផ្ទះ​​​ល្វែងកន្លែង​ដែលត្រូវអគ្គិភ័យឆាប​​ឆេះ គិតត្រឹមម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី៣០ េមសា នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពី​​មានការអន្តរាគមន៍រថយន្តពន្លត់​បាញ់ជាបន្តបន្ទាប់ ។​ ចំពោះការខូចខាត​វិញ…

រាជធានីភ្នំពេញ ៖ ​ផ្ទះ​​​ល្វែងកន្លែង​ដែលត្រូវអគ្គិភ័យឆាប​​ឆេះ គិតត្រឹមម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី៣០ េមសា នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពី​​មានការអន្តរាគមន៍រថយន្តពន្លត់​បាញ់ជាបន្តបន្ទាប់ ។​ ចំពោះការខូចខាត​វិញ ប្រភពបឋមឱ្យដឹងថា​ ​រួម​មាន​របស់​ប្រើប្រាស់​ក្នុងផ្ទះ​អស់​ប្រហែល​៦0% សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល​២000$ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ​។

សេចក្តីរាយការណ៍បន្តថា ​មូលហេតុ​ដែលបណ្តាល​​មានភ្លើងនេះ គឺផ្តើម​​ពី​ឆ្លង​ចរន្ត​អគ្គិស​នី ​។ សូមបញ្ជាក់ថា ​ផ្ទះមាន​​លេខ​១៦E០ ក្រុម​១៤៣ ផ្លូវ​លេខ​៤៧ ភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​ភ្លើងឆេះអស់​ទាំងស្រុង​ កើតឡើងកាលពី​វេលា​ម៉ោង​៦ ​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ មេសា ​។

យោង​តាម​របាយការណ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​​​រង​គ្រោះ​មានឈ្មោះ មាស សា​រ៉​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​សមាជិក​ភូមិ​១១ ។ ​នៅ​ក្នុង​ហេតុ​ការ​នេះ​ បានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​១០​គ្រឿង ក្នុង​នោះ​ មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​៩​គ្រឿង និង​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​​មួយ​​គ្រឿងផងដែរ ​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ