ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​វ៉ាក់សាំង​កូ​វី​ដ​១៩​ លើ​ស្វា ឃើញ​​ថា មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សត្វ​ស្វា​ចំនួន​៦​ក្បាល ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford មិន​បាន​ឆ្លង​វីរុស​នេះ​ទេ ទោះបីជា​មានការ​ប៉ះពាល់​ខ្លាំង​ក៏​ដោយ​។ នេះ​គឺជា​សញ្ញា​ជោគជ័យ​មួយ​សម្រាប់​វ៉ាក់សាំង​ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​មនុស្ស​។ កាសែត…

ប្រទេស​អង់គ្លេស ៖ សត្វ​ស្វា​ចំនួន​៦​ក្បាល ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford មិន​បាន​ឆ្លង​វីរុស​នេះ​ទេ ទោះបីជា​មានការ​ប៉ះពាល់​ខ្លាំង​ក៏​ដោយ​។ នេះ​គឺជា​សញ្ញា​ជោគជ័យ​មួយ​សម្រាប់​វ៉ាក់សាំង​ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​មនុស្ស​។

កាសែត The Times បាន​រាយការណ៍​ថា សត្វ​ស្វា​ប្រភេទ​នេះ ត្រូវ​បានការ​ពារ​ដោយ​វ៉ាក់សាំង ដែល​ផលិត​ដោយ​វិទ្យាស្ថាន Jenner និង​ក្រុម​វ៉ាក់សាំង Oxford ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធន៍ ដែល​ធ្វើ​ឡើង​នៅ​ចុងខែ​មីនា ដោយ​អ្នក​ស្រាវជ្រាវ​រដ្ឋាភិបាល​នៅ​មន្ទីរពិសោធន៍ Rocky Mountain នៃ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​នៅ Montana​។

បន្ទាប់​មក​សត្វ​ស្វា​ទាំងនេះ ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​វីរុស​កូ​វី​ដ​១៩​ជា​ច្រើន​ដង តែ​ក្រោយ​រយៈ​ពេល​២៨​ថ្ងៃ​មក វា​នៅ​តែ​មិន​មាន​ជំងឺ​។ លោក Vincent Munster ប្រធាន​អង្គភាព​អេកូឡូស៊ី​វីរុស​នៅ​មន្ទីរពិសោធន៍​បាន​ប្រាប់​កាសែត The Times ថា​៖ «​ស្វា​ម៉ា​ស្កាស​រូ​ហ្សិត គឺជា​សត្វ​ដែល​ស្រ​ដៀង​នឹង​មនុស្ស​បំផុត​»​។

ការ​សាកល្បង​វ៉ាក់សាំង​របស់​មនុស្ស​ដែល​មានឈ្មោះ​ថា ChAdOx1 nCoV-19 កំពុង​ដំណើរ​ការ​ហើយ ដោយ​មាន​តេស្ត​សំរាប់​មនុស្ស​ជាង ៦០០០​នាក់​នៅ​ចុងខែ​ក្រោយ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មាន​សុទិដ្ឋិនិយម​ថា ប្រសិនបើ​ការ​សាកល្បង​បង្ហាញ​ថា មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ហើយ​អាច​ប្រើ​បាន​នៅ​ខែកញ្ញា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៨០​ប្រភេទ កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ ហើយ​មន្ត្រី​សុខភាព​សាធារណៈ​បាន​និយាយ​ថា វ៉ាក់សាំង​មួយ​អាច​ចំណាយពេល​ពី ១២ ទៅ ១៨​ខែ មុន​ពេល​វា​ចេញ​លក់​បាន​ទូលំទូលាយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ changing (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ