ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG នឹង​ប្រើប្រាស់​កីឡដ្ឋាន​ក្រៅប្រទេស​ធ្វើ​ជា​ទឹកដី​ខ្លួន​សម្រាប់​ការ​ប្រកួត UCL

3 ឆ្នាំ មុន

ប្រទេស​បារាំង ​៖ ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi បាន​ប្តេជ្ញា​ថា ក្លិប​របស់​លោក​នឹង​នៅ​តែ​បន្ត​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions…

ប្រទេស​បារាំង ​៖ ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi បាន​ប្តេជ្ញា​ថា ក្លិប​របស់​លោក​នឹង​នៅ​តែ​បន្ត​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League របស់​ខ្លួន បើ​ទោះបីជា​បាល់ទាត់​ក្នុង​ប្រទេស​បារាំង​ត្រូវ​ពន្យារ​រហូត​ដល់​ខែកញ្ញា ក៏​ដោយ​។

លោក Nasser Al-Khelaifi បាន​និយាយ​ថា ក្លិប​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើការ​ប្រកួត​ដោយ​ការ​ជួល​កីឡដ្ឋាន​នៅ​ក្រៅប្រទេស​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ដោយ​ក្នុង​នោះ​ក្រុម PSG នៅ​រង់ចាំ​មើល​ថា តើ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ក្រុម​ណាមួយ​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ ។

ជ័យជម្នះ​លើ​ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Borussia Dortmund ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​បាន​ជួយ​ក្រុម​របស់​លោក Thomas Tuchel ឈាន​ជើង​មក​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​រីក​រាលដាល​នៃ​ជំងឺ​វីរុស​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​មានការ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​ក្នុង​ប្រទេស​បារាំង និង​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ។

នាយក​រដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គា​រថា នឹង​មិន​មានការ​ប្រកួត​បាល់ទាត់​អាជីព​ណាមួយ​ចាប់ផ្តើម​ឡើង​វិញ នៅ​មុន​ខែកញ្ញា​នោះ​ទេ ដែល​មាន​ន័យ​ថា​រដូវ​កាល​បាល់ទាត់​លី​គ​ក្នុងស្រុក​ត្រូវ​រំសាយ​ចោល​ទាំងស្រុង ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត​ល្បី​របស់​បារាំង L’Equipe បាន​ដកស្រង់​សម្តី​លោក Nasser Al-Khelaifi ថា «​យើង​ត្រូវ​តែ​គោរព​តាម​សេចក្តីសំរេច​របស់​រដ្ឋាភិបាល​បារាំង​» ។

«​ដោយ​មានការ​ព្រមព្រៀង​ពី UEFA យើង​មាន​បំណង​ចូលរួម​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នៅ​កន្លែង និង​កាលបរិច្ឆេទ​ដែល​វា​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​។ ប្រសិនបើ​មិន​អាច​ទៅ​លេង​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ទេ យើង​នឹង​ធ្វើការ​ប្រកួត​នៅ​ក្រៅប្រទេស ហើយនឹង​ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ល្អ​បំផុត​នៃ​សន្តិសុខ សុខភាព​សម្រាប់​កីឡាករ និង​បុគ្គលិក​របស់​យើង​ទាំងអស់​»​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ